កីឡាករ​លំដាប់​កំពូល​អន្តរជាតិ​ម្នាក់ទៀត ផ្ទេរ​ទៅលេង​នៅ​ក្លិប​អ្នកមាន ចិន

ខ្សែប្រយុទ្ធ​របស់ នី​ហ្សេ​រី​យ៉ា Obafemi Martins បានមក​ចូលរួម​លេង​ជាមួយ​ក្លិប​ចិន Shanghai Shenhua ក្នុង​កិច្ចសន្យា​តម្លៃ​រាប់ពាន់​ដុល្លារ​អាមេរិក។
កីឡាករ​នេះ​វ័យ ៣១ ឆ្នាំ​រូបនេះ បាន​ផ្ទេរ​ពី​ក្លិប Seattle Sounders ជា​ក្លិប​ដែល​កីឡាករ​នេះ បាន​ស៊ុត​បញ្ចូល​ទី ៤៣ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៨៤ប្រកួត​ឲ្យ​ក្លិប​លេង​ក្នុង​លី​ក​អាមេរិក MLS ចាប់តាំងពី​ខែ មិនា ឆ្នាំ ២០១៣ មក។

martinMartins មាន​ព័ត៌មាន​ថា នឹង​វិល​ត្រលប់​ទៅកាន់​លី​ក​អង់គ្លេស Premier League វិញ​ក្នុងពេល ទីផ្សារ​ដោះដូ​កីឡាករ​នៅ​មករា ខែ​មុននេះ ប៉ុន្តែ ភ្នាក់ងារ​របស់គេ​គឺ​លោក Tony Harris រួមជាមួយ​មេធាវី​លោក Soroosh Abdi បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​ចិន ទៅវិញ។
Martins ដែល​នឹងចូលរួម​ជាមួយ​ខ្សែប្រយុទ្ធ សេ​ណេ​ហ្គា​ល់ Demba Ba នៅ​ក្លិប Shanghai គឺជា​កីឡាករ​លំដាប់​អន្តរជាតិ​ចុងក្រោយបង្អស់ ដែល​បាន​ផ្ទេរ​ទៅលេង​នៅ Super League របស់​ចិន ដែល​សំបូរ​លុយ​ផ្តល់​ឲ្យ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Jackson Martinez, អតីត​ខ្សែបម្រើ Chelsea Ramires, ប្រធាន​ក្រុម​ជម្រើសជាតិ​កាំ​មេ​រ៉ូ​ន Stephane Mbia រួម​កីឡាករ​មកពី​លី​ក​កំពូល​អ៊ីតាលី Serie A គឺ Gervinho និង Fredy Guarin សុទ្ធតែជា​កីឡាករ​លំដាប់​កំពូល​អន្តរជាតិ ដែល​បាន​ផ្ទេរ​ទៅលេង​នៅ​ក្លិប​ចិន​នានា នៅក្នុង​ឆ្នាំ ២០១៦ នេះ៕