ចម្អិនអាហារ ដោយម៉ៃក្រូវ៉េវ មានគ្រោះថ្នាក់អត់?

ចម្អិនអាហារ ដោយម៉ៃក្រូវ៉េវ មានគ្រោះថ្នាក់អត់?

ថ្វីបើម៉ៃក្រូវ៉េវភាគច្រើន គឺជារបស់ដ៏សំខាន់ដែល ផ្ទះបាយមិនអាចខ្វះបានក៏ដោយ ក៏មានមនុស្សជាច្រើន មិនជ្រើសរើសយកវាមកប្រើដែរ។ ចំពោះមូលហេតុដ៏សំខាន់ នោះគឺថា វាអាចបំផ្លាញជីវជាតិដែលមានក្នុងចំណីអាហារបាន។

ប៉ុន្តែបើសិនជាអ្នកគិតឱ្យស្រួលទៅថា តើស្ពៃស្ពីណាចអាចនឹងបាត់បង់ជីវជាតិកាន់តែច្រើន ជាមួយនឹងការចម្អិនពីរបីនាទីក្នុងម៉ៃក្រូវ៉េវ ឬចម្អិនធម្មតាដែរទេ? ចំពោះរឿងនេះ យើងត្រូវតែទទួលស្គាល់ការពិតត្រង់ថា ជីវជាតិក្នុងចំណីអាហារនឹងត្រូវបាត់បង់យ៉ាងពិតប្រាកដនៅពេលវាប៉ះពាល់ នឹងកម្តៅដែលក្តៅខ្លាំង។

អ្នកវិទ្យាសាស្ត្រដែលសិក្សាទៅលើអាហារូបត្ថម្ភ Katherine Adam Hants បានប្រកាសថា “រាល់អាហារទាំងឡាយ ក៏ដូចជាគ្រឿងផ្សំមួយចំនួនដែលត្រូវយកទៅចម្អិននោះ នឹងមានជីវជាតិមួយចំនួនត្រូវបាត់បង់ ប៉ុន្តែយើងគួរតែដឹងថា វិធីសាស្ត្រដ៏ល្អបំផុតដើម្បី រក្សាជីវជាតិទាំងនោះកុំឱ្យបាត់បង់ គឺចម្អិនអាហារឱ្យបានលឿន ប៉ះពាល់នឹង សីតុណ្ហភាពកុំឱ្យក្តៅពេក ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ព្រមទាំងចម្អិនជាមួយនឹងទឹកតិចបំផុត”។

វីតាមីន B និង C គឺងាយនឹងរងខូចខាតក្នុងទឹក និងក្តៅណាស់ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា បន្លែអាចរក្សាវីតាមីនរបស់ខ្លួនបានល្អបើសិនជាវាត្រូវបានចម្អិនក្នុងម៉ៃក្រូវ៉េវ ជាងកាងការស្ងោរធម្មតា។
អ្នកវិទ្យាសាស្ត្រនិយាយថា យើងគួរតែដឹងថា ចានដែលយើងកំពុងតែប្រើប្រាស់សម្រាប់ដាក់ក្នុងម៉ៃក្រូវ៉េវនោះដែរ។ ចូរប្រាកដថា អ្នកតែងតែប្រើឆ្នាំង និងចានដែលធ្វើមក ពីវត្ថុធាតុដើមដែលអាចប្រើក្នុងម៉ៃក្រូវ៉េវបានផង។ បើសិនជាមិនអញ្ជឹងទេ វាអាចនឹងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបាន។

ប្រភព៖ www.health.com.kh