ផ្លែអាល់មុន អាចជួយជំរុញដល់ អារម្មណ៍ផ្លូវភេទ

ផ្លែអាល់មុន អាចជួយជំរុញដល់ អារម្មណ៍ផ្លូវភេទ

តើអ្នកកំពុងតែមានបញ្ហា ជាមួយនឹងចំណង់ផ្លូវភេទរបស់អ្នក មែនដែរឬទេ? បើពិតជាដូច្នោះមែន អ្នកមិនចាំបាច់មានការព្រួយបារម្ភខ្លាំងពេកនោះទេ ព្រោះថា វាមាននូវប្រភេទអាហារជាក់លាក់មួយចំនួន ដែល ត្រូវបានគេ ជឿជាក់ថា ពួកវាអាចជួយ ជម្រុញដល់សុខភាពផ្លូវភេទ របស់អ្នក អោយមានប្រសិទ្ធភាព ជាងមុន ។

ផ្លែអាល់មុន គួរត្រូវបានញុំាទទេ ដោយមិនចាំបាច់ បន្ថែមស្ករ ឬ អំបិល។ ផ្លែអាល់មុនស្រស់ៗ គួរត្រូវយក ទៅបុកអោយល្អិតៗ និង យកមកទទួលទានភ្លាមៗ ដើម្បីទទួលបាននូវ សារជាតិបំប៉នដ៏ពេញលេញរបស់ វា។ ផ្លែអាល់មុន គឺជំនួយដល់ ផលិតផលរបស់ អរម៉ូនសំខាន់ៗ ដែលជួយលៃតម្រូវ សុខភាពផ្លូវភេទ របស់អ្នកបាន ដោយសារតែ វាមានផ្ទុកនូវ អាស៊ីតខ្លាញ់ ដែលជួយផ្តល់អោយរាងកាយ នូវវត្ថុធាតុដើម សំខាន់ៗ ។ វាថែមទាំងអាចធ្វើ អោយអារម្មណ៍របស់អ្នកស្រស់ថ្លា និង រឹតចំណងនូវភាពស្និទ្ធស្នាល របស់អ្នកចំពោះដៃគូរថែមទៀតផង៕

ប្រភព៖ www.health.com.kh