កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3

យោងតាម Yahoo បានបញ្ជាក់ថាតារាសម្ដែង Jet Li (លី លានជា) នឹងមិនបានចូលសម្ដែងក្នុងរឿងល្បី XXX 3 របស់ Vin Diesel បាននោះទេ ដែលត្រូវជំនួសវិញដោយតារាសម្ដែង Donnie Yen (កុំកុំ)។

អ្នកដឹកនាំ រឿង XXX3 មិនបានបញ្ជាក់ពីហេតុផលដែលធ្វើឱ្យ លី លានជា ត្រូវបញ្ចប់ពីការថតខ្សែភាពយន្ដនេះនោះទេ ខណៈដែលរឿងបែកធ្លាយថា កុំកុំ ជាអ្នកមកជំនួសវិញ ក៏ចេញពី Twitter ដែរ ពោលគឺពួកគេកំពុងតែសហការគ្នាដើម្បីថតរឿងបែបវាយប្រហារមិនប្រណី មួយនេះ។

មិនត្រឹមតែតារាល្បីឈ្មោះរបស់ប្រទេសចិនខាងលើទេ ដែលចូលសម្ដែងក្នុងរឿង “xXx3 ” ឬ “The Return of Xander Cage” ជាមួយតារាសម្ដែងអាមេរិក Vin Diesel នេះ ពោលគឺសូម្បីតែតារាក្បាច់គុនថៃ Tony Jaa ក៏វត្តមានផងដែរ។

XXX ជារឿងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែជាប្រភេទរឿងស៊ើបអង្កេតបាញ់ប្រហារ ហើយមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើន៕

កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3

កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3

កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3

ប្រភព៖sabay