យុវជន​ម្នាក់​យក ​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

សិស្សសាលាវ័យ១៧ឆ្នាំម្នាក់ រស់នៅរដ្ឋ Utah សហរដ្ឋអាមេរិក បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក កោតសរសើរនូវទឹកចិត្តដ៏ល្អ ក្រោយរូបគេសុខចិត្តយកប្រាក់ដែលខ្លួនខំសន្សំជិតមួយឆ្នាំ ទៅទិញផ្កាជូននារីក្នុងសាលាទាំងអស់ ដើម្បីអបអរទិវានៃក្ដីស្រលាញ់ Valentine’s Day ១៤កុម្ភៈនេះ។

យុវជននេះឈ្មោះ Hayden Godfrey បានចំណាយប្រាក់ដែលខ្លួនសន្សំពាក់កណ្ដាល ចំនួន ៤៥០ដុល្លារ ទិញផ្កា ៩០០ដើម ជូនសិស្សនារី ៨៣៤នាក់ ដែលរៀនក្នុងសាលាជាមួយគ្នា ដោយបញ្ជាទិញតាមអនឡាញ។

Godfrey បានប្រាប់សារព័ត៌មាន ABC ថា គេចាប់ផ្ដើមសន្សំប្រាក់បន្តិចម្ដងៗ តាមរយៈស៊ីឈ្នួលជាមេចុងភៅ ក្នុងហាងមួយ ម្ដុំហាង McDonald ក្នុងរដ្ឋខាងលើ និងជាអ្នកលាងចានក្នុងភោជនីយដ្ឋានម៉ិកស៊ីកូមួយ ដោយរយៈពេលនៃការធ្វើការជាង ១០ខែហើយ។

យុវជនដដែល បានបន្ថែមថា ខ្លួនចូលរួម និងចូលចិត្តទិញផ្កាជូនមិត្តភ័ក្ដិចាប់តាប់ពីអាយុ ១៤ឆ្នាំមកហើយ តែបានចំនួនផ្កា តិចតួចនៅឡើយ។ ពីមួយឆ្នាំ ទៅមួយឆ្នាំ គម្រោងជូនផ្ការបស់គេកាន់តែច្រើនឡើងៗ និងតាមលទ្ធភាពដែលខ្លួនមានសម្រាប់ទិវានៃក្ដីស្រលាញ់នេះ។

ចំពោះការទិញវិញ គេបានបញ្ជាទិញពីអ្នកលក់រយៈពេល ៣សប្ដាហ៍ទុកមុន និងមានជំនួយពីមិត្តភ័ក្ដិ ២០នាក់ផ្សេងទៀត ជួយកាត់តម្រឹមដើម និងរៀបចំថង់ស្រោប។

សិស្សកម្រិតវិទ្យាល័យខាងលើ បន្តថា ទោះគេពុំទួលបានអ្វីមកវិញ តែខ្លួនរីករាយជូនផ្កាចំពោះនារីទាំងអស់៕

យុវជន​ម្នាក់​យក ​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

យុវជន​ម្នាក់​យក ​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

យុវជន​ម្នាក់​យក ​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

យុវជន​ម្នាក់​យក ​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

យុវជន​ម្នាក់​យក ​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

ប្រភព៖sabay

  • យុវជន​ម្នាក់​យក ​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/02/15  Category:កំសាន្ត