ម៉ូដែល Tyra Banks បង្ហោះរូប កូនប្រុស ដែលខ្លួនមិនបាន ពពោះឲ្យក្នុងថ្ងៃ Valentine

អាម៉េរិក៖ ដើម្បីបង្ហាញពី ក្តីស្រលាញ់ យ៉ាងជ្រាលជ្រៅ តារាម៉ូដែល អាមេរិក Tyra Banks ក្នុងថ្ងៃ Valentine បានបង្ហោះ រូបភាពកូនប្រុស York ជាលើកដំបូង ដែលកូនប្រុសតូចនេះ បានលូតលាស់ឡើង នៅក្នុងផ្ទៃស្ត្រីម្នាក់ ដែលបានចាក់មេជីវិតរបស់នាង និងមិត្តប្រុស Erik Asla ។

ព័ត៌មានពី Hollywood life បានឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាម៉ូលដែលវ័យ៤២ឆ្នាំTyra Banks ដែលជាស្ត្រីអារ មិនមានលទ្ធភាពពពោះ បានបង្ហាញរូបថតជាមួយ កូនប្រុសជាលើកដំបូងក្នុងថ្ងៃ Valentine ដែលបានសម្រាលដោយស្ត្រីម្នាក់ កាលពីខែមករា កន្លងទៅហើយ នាងបានសរសេរនៅក្នុង Instagram ថា « កាដូដ៏ពិសេសបំផុតដែលខ្ញុំនិង Asla ទទួលបានក្នុងឆ្នាំនេះ គឺកូនប្រុសដែលពួកយើងរង់ចាំជាយូណាស់មកហើយ គេមានភ្នែកធំ ម្រាមដៃដូចខ្ញុំ ហើយបបូរមាត់ និងចង្កាដូចឪពុកខ្លាំងណាស់ » ។

បន្ទាប់ពីរៀបរាប់ពី កូនប្រុសជាទីស្រលាញ់ Tyra Banks បានសរសេរអរគុណ ចំពោះស្ត្រីដែលពពោះជំនួសនាងផងដែរ ហើយនាងជូនពរឲ្យស្ត្រីអារ មិនមានលទ្ធភាពពពោះ ឲ្យទទួលបានជោគជ័យដូចនាង ។

តារាម៉ូដែល និងជាតារាសម្តែង Tyra Banks កាលពីឆ្នាំ២០១៥ កន្លងទៅបាននិយាយ ត្រង់ៗលើកញ្ចក់ទូរទស្សន៍ទាំងអស់សង្ឈឹមថា នាងជាស្រ្តីអារមិនអាចមានកូន តែពេលនេះក្តីប្រាថ្នា ក្លាយជាការពិតដោយ Tyra និងមិត្តប្រុស ជាជាងថតរូប Erik Asla សម្រេចចិត្តចាក់មេជីវិត ចូលក្នុងខ្លួនស្ត្រីមា្នក់ ដើម្បីបានកូនប្រុសមួយនេះ ៕