សាហាវ! ចោរប្លន់ស្រីដៃឆើត ស្អាតដូចតួកុន ហ្វឹកហាត់យ៉ាងជំនាញ ប្លន់ហាងពេជ្យ ៥រដ្ឋផ្សេងៗគ្នា គ្មានញញើត (មានវីដេអូ)

អាមេរិក៖ ចោរស្រីរូបស្រស់ម្នាក់ ត្រូវប្រឈមមុខ ជាប់គុក២០ឆ្នាំ ក្រោយពីរូបនាងធ្វើសកម្មភាពប្លន់ហាងពេជ្រ ច្រើនកន្លែងជាហូរហែរ ដោយគ្មានញញើតដៃ រួចមក។

សាហាវ! ចោរប្លន់ស្រីដៃឆើត ស្អាតដូចតួកុន ហ្វឹកហាត់យ៉ាងជំនាញ ប្លន់ហាងពេជ្យ ៥រដ្ឋផ្សេងៗគ្នា គ្មានញញើត (មានវីដេអូ)

នាង Abigail Lee Kemp អាយុ ២៤ឆ្នាំ ត្រូវបានគេដាក់ងារថា ជាទេពធីតាចោរត្បូងពេជ្រ ក្រោយពេលនាងចេញធ្វើសកម្មភាពប្លន់ហាងពេជ្រ ៦កន្លែង នៅ ៥រដ្ឋផ្សេងៗគ្នា ដូចជារដ្ឋ Georgia, Florida, South Carolina, North Carolina, និង Tennessee សរុបជាទឹកប្រាក់គ្រឿងអលង្ការដែលប្លន់បាន មានតម្លៃប្រមាណ ៤លានដុល្លារអាមេរិក។ 

ប្រភពបានឲ្យដឹងទៀតថា នាង Abi បានហ្វឹកហាត់កាន់កាំភ្លើង ចងចំណាប់ខ្មាំង និងប្រើប្រាស់លេខកូដ អស់រយៈ១ខែ មុនពេលចេញប្លន់ ជាមួយសង្សាររបស់នាង ឈ្មោះ Lewis និងបងប្អូនប្រុស ២នាក់ទៀត ឈ្មោះ Michael អាយុ ៤៦ឆ្នាំ និង Larry Gilmore អាយុ៤៣ឆ្នាំ។ មិនតែប៉ុណ្ណោះ នាងត្រូវបានគេដឹងថា ជានារីមានប្រវត្តិរូបមិនល្អពីមុន ដោយនាងធ្លាប់ជាប់គុកជាច្រើនលើក ទាក់ទងនឹងបញ្ហាសេពគ្រឿងញៀន និងគ្រឿងស្រវឹងទៀតផង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Abi បានចេញធ្វើសកម្មភាព ប្លន់ហាងពេជ្យជាលើកដំបូង កាលពីថ្ងៃទី ២៨ខែមេសា ឆ្នាំ២០១៥ ដោយមានប្រដាប់ដោយអាវុធ និងមានការអមសុវត្ថិភាពដោយ មិត្តប្រុសរបស់នាង ឈ្មោះ Lewis Jones III អាយុ៣៥ឆ្នាំ។ ក្រោយមក នាងត្រូវភ្នាក់ងារ FBI តាមប្រម៉ាញ់ និងចាប់ខ្លួនបាន កាលពីថ្ងៃ ៨ ខែមករា ២០១៦ កន្លងទៅថ្មីៗនេះ ជាមួយនឹងបក្សពួករបស់នាងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

 ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត