សម្ដេច ហ៊ុន សែន​៖ «​ខ្ញុំ​នឹង​ចុះ​ចាប់ដៃ​ជាមួយ​មេដឹកនាំ​បាតុកម្ម តែ​អាមេរិក​ត្រូវការពារ​សុវត្ថិភាព​»

​កាលី​ហ្វ​រ​នីញ៉ា​-​សហរដ្ឋអាមេរិក​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហរ​ថា លោក​នឹង​ចុះ​ចាប់ដៃ​ជាមួយ​មេដឹកនាំ​បាតុកម្ម ហើយ​ឈរ​និយាយ​តទល់​គ្នា​ជាមួយ​ក្រុមបាតុករ​ទាំង​ដើម្បី​បកស្រាយ​បញ្ហា​នានា ដែល​ក្រុមបាតុករ​ចង់ដឹង​ពី​រដ្ឋាភិបាល​។

​សម្ដេច ហ៊ុន សែន បាន​បន្ថែមថា បើសិន​លោក​ចុះ​ជួប​ចាប់ដៃ​ជាមួយ​ក្រុមបាតុករ​មែន​នោះ សមត្ថកិច្ច​អាមេរិក​ត្រូវការពារ​សុវត្ថិភាព​របស់​សម្តេច​ដែរ ដើម្បី​បញ្ចៀស​ពី​បញ្ហា​កើតឡើង​ជាយថាហេតុ​ណាមួយ​។ «​ហើយ​អាមេរិកកាំង​ហ៊ាន​ការពារ​ខ្ញុំ​អត់ វា​ត្រូវតែ​ហ៊ាន រួច​ឲ្យ​សិទ្ធិ​គេ​ធ្វើបាតុកម្ម​ហើយ ខ្លាច​ស្អី​នឹង​ការពារ​។ ហើយ​ខ្ញុំ​មិន​ខ្លាច​ទេ បើ​អ្នកឯង​(​បាតុករ​)​សម្លាប់​ខ្ញុំ សម្លាប់​ទៅ សម្លាប់​នៅក្នុង​ប្រទេស​អាមេរិក​ទៅ​»​។ នេះ​គឺជា​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណបក្សកាន់អំណាច ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​នៅក្នុង​សហរដ្ឋអាមេរិក ក្នុង​ក្រុង Rancho Mirage រដ្ឋ California​។


សូម​ស្ដាប់​ប្រសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី​៖

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​