ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើអភិបាល រាជធានីភ្នំពេញ លុបចោលកិច្ចសន្យា ភាស៊ីជាមួយក្រុមហ៊ុនរត្ន សុភាព

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើឲ្យអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស លុបកិច្ចសន្យាម៉ៅការ ប្រមូលចំណូលភាស៊ីទាំងអស់ របស់ក្រុមហ៊ុនរត្ន សុភាព។
យោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៦នេះបានឲ្យដឹងថា  ត្រូវលុបចោលកិច្ចសន្យា វិនិយោគរបស់លោកស្រីរត្ន សុភាព ដែលជាប្រធានក្រុមហ៊ុន រត្ន សុភាព ,  អនុវត្តវិធានការតឹងរឹងដោយប្តឹង ទៅតុលាការដើម្បីទារបំណុលទាំងអស់ និង អនុញ្ញាតឲ្យសាលារាជធានីភ្នំពេញ ស្វែងរកអ្នកម៉ៅការថ្មី ដោយអនុវត្តតាម នីតិវិធីហិរញ្ញវត្ថុជាធរមាន ៕

ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើអភិបាល រាជធានីភ្នំពេញ លុបចោលកិច្ចសន្យា ភាស៊ីជាមួយក្រុមហ៊ុនរត្ន សុភាព