ក្រុមយុវជនរួមមិត្ត បង្ហាញឥរិយាបថ របស់យុវជន ដែលមានការ យល់ដឹងចំពោះ ថ្ងៃ១៤កុម្ភៈ

ភ្នំពេញ៖ ក្រុមយុវជនរួមមិត្តមកពី ក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប សហការជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកពាក់ព័ន្ធជាច្រើន ទៀត បាននាំគ្នាប្រារពពិធិ ចែករំលែកក្តីស្រលាញ់ របស់ខ្លួនដល់កុមារកំព្រាទីទាល់ក្រ ឬកុមារងាយរងគ្រោះ និងចាស់ជរាក្រីក្រ ដើម្បីបង្ហាញពីក្តីស្រលាញ់ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤កុម្ភៈនៅវត្តទួលសង្កែ។

លោក ផែង វណ្ណៈ តំណាងក្រុមរួបរួមមិត្ត ដើម្បីការងារមនុស្សធម៌ ដែលជាក្រុមប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក បានឲ្យដឹងថា “ ពួកគាត់តែងតែធ្វើ សកម្មភាព រួមគ្នាចែករំលែកនូវ ធនធានក៏ដូចជាសម្ភារៈផ្សេងៗ ដល់ ជនក្រីក្រ កុមារកំព្រា ចាស់ជរា ជនពិការ និងជនងាយរងគ្រោះ ។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ ជារៀងរាល់ថ្ងៃទី១៤ខែកុម្ភៈ ដែលជាថ្ងៃបុណ្យ នៃក្តីស្រលាញ់ បើទោះវាជាប្រពៃណីបរទេសក៏ដោយ តែវាបានហូរចូលមកដល់ប្រទេសកម្ពុជា ហើយមានយុវជនជាច្រើន បានប្រារពធ្វើវា និងមានយុវជនភាគច្រើនធ្វើត្រូវ ក៏នៅមានយុវជនមួយចំនួនតូច នៅមានការយល់ច្រឡំនៅឡើយដែរ យកថ្ងៃនេះទៅធ្វើរឿងមិនល្អ ប្រាសចាកសីលធម៌ ខូចឈ្មោះ អាប់អោនកិត្តិយសគ្រួសារ និងសង្គមជាដើម។

លោកបន្តថា  តាមពិតថ្ងៃនេះ គឺជាថ្ងៃនៃក្តីស្រលាញ់ ដែលយុវជនត្រូវបង្ហាញពីក្តីស្រលាញ់ចំពោះ ឪពុក ម្តាយ មិត្តភក្តិ និងអ្នកជុំវិញខ្លួន ដូចជា កុមារកំព្រា ចាស់ជរា និងជនងាយរងគ្រោះជាដើម ហើយចែករំលែកការស្រលាញ់នេះ ដោយបរិច្ចាគធនធានមួយចំនួនទៅតាមលទ្ធភាព ដូចជា សម្ភារៈសិក្សា ចំណីអាហា ឬ សម្ភារៈ ប្រើប្រាស់មួយទៀតដល់ពួកគេ ដោយមិនរើសអើង បែងចែកវណ្ណៈអ្វីទាំងអស់ មានន័យថាពួកគាត់ក៏មានសិទ្ធិសេរីភាពដូចមនុស្សទូទៅដែរ។ លោកសង្កត់ធ្ងន់ថា អ្វីដែលក្រុមយើងធ្វើនៅថ្ងៃនេះគឺមិនចង់ឲ្យយុវជនមួយចំនួន យល់អត្ថន័យខុសចំពោះថ្ងៃទី១៤កុម្ភៈថាជាបុណ្យស្នេហា ទៅធ្វើអ្វីផ្ទុយពីប្រពៃណីខ្មែរ ដូចជានាំគ្នា ទៅផ្ទះសំណាក់ បរិច្ចាគព្រហ្មចារីយ៍ឲ្យមនុស្ស ដែលខ្លួនស្រលាញ់អ្វីជាដើមនោះ។

លោក គង់ សំនៀង នាយកសិក្សាធិការនៃវេស្លាញ បានឲ្យដឹងថា គោលបំណងថ្ងៃនេះ គឺដើម្បីចែករំលែកក្តីស្រលាញ់ លើកទឹកចិត្ត គាំទ្រ និងផ្តល់ក្តីស្រលាញ់ ដល់កុមារក្រីក្រ និងកុមារដែលមានវិបល្លាសផ្នែកខួរក្បាល ដូចថ្ងៃនេះយើងធ្វើក្រោមប្រធានបទ អាហារនៃក្តីស្រលាញ់ និងបាននាំនូវអំណោយជាសម្ភារសិក្សា ថវិកា ភេសជ្ជៈ និងអាហារមួយចំនួន ចែកជូនដល់កុមារកំព្រា និងទីទ័លក្រប្រមាណជា៥០០នាក់ ក្នុងនោះមកពីសាលារៀនតាមចិញ្ចើមថ្នល់ មកពីសហគមន៍តាមផ្លូវរទេះភ្លើង និងមកពីអង្គការជំនួយក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលភាគច្រើនពួកមានសតិមិនសូវល្អ។

លោក ប៉ិច ប៉ូឡែន ថ្ងៃនេះពួកយើងផ្តោតជាសំខាន់ ទៅលើការជម្រុញនិងលើកទឹកចិត្ត ដើម្បីឲ្យពួកគេរស់នៅក្នុង បរិបទជីវិតមួយប្រសើរ ថ្លៃថ្នូរ មានសាមគ្គីភាព មានសេចក្តីស្រលញ់ នឲមានភាពជឿជាក់ និងគោលដៅច្បាស់លាស់និងចេះ យកអាសារគ្នាទៅវិញទៅមក។ តំណាងយុវជន ជូរ សុជាតិ បានបង្ហាញថា យើងបានប្តូរឥរិយាបថ យុវជនមួយចំនួនដែល នៅមានការយល់ច្រឡំឲ្យងាកមក ធ្វើកិច្ចការមនុស្សធម៌ ដោយសេចក្តីស្រលាញ់ នៅថ្ងៃនេះ កុំយកថ្ងៃនេះទៅធ្វើរឿង ដែលនាំឲ្យខូចកិត្តិយសខ្លួនឯង គ្រួសារ និងសង្គមជាតិ ៕

ក្រុមយុវជនរួមមិត្ត បង្ហាញឥរិយាបថ របស់យុវជន ដែលមានការ យល់ដឹងចំពោះ ថ្ងៃ១៤កុម្ភៈ

ក្រុមយុវជនរួមមិត្ត បង្ហាញឥរិយាបថ របស់យុវជន ដែលមានការ យល់ដឹងចំពោះ ថ្ងៃ១៤កុម្ភៈ

ក្រុមយុវជនរួមមិត្ត បង្ហាញឥរិយាបថ របស់យុវជន ដែលមានការ យល់ដឹងចំពោះ ថ្ងៃ១៤កុម្ភៈ