លោក ហ៊ុន ម៉ាណែត យុវជន ត្រូវអភិវឌ្ឍខ្លួន ឱ្យស្របជាមួយ ការអភិវឌ្ឍរបស់ជាតិ កុំឲ្យការអភិវឌ្ឍខ្លួននេះ ក្លាយជាមហិច្ឆតា បំផ្លាញជាតិ និងបំផ្លាញអ្នកដទៃ

រតនគិរី៖ យុវជនត្រូវអភិវឌ្ឍខ្លួន ឱ្យស្របទៅជាមួយការអភិវឌ្ឍរបស់ជាតិ កុំឲ្យការអភិវឌ្ឍខ្លួនឯង ក្លាយជាមហិច្ឆតា បំផ្លាញជាតិ និងបំផ្លាញអ្នកដទៃ នេះ ជាប្រសាសន៍របស់លោក លោក ហ៊ុន ម៉ាណែត អនុប្រធាន ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ថ្លែងក្នុងឱកាស ពិធីបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ខេត្តរតនគីរីនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ដែលមានការចូលរួម ពីប្រធានគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមការងារយុវជនបក្សខេត្ត និង សមាជីក សមាជិការ សកម្មជនយុវជនបក្សជាង៤០០នាក់។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលធំជាងគេ ក្នុងការដឹកនាំប្រទេស ដែលបានខិតខំដោះស្រាយ និងធ្វើការងារ ជាច្រើន ដើម្បីជាតិ និងដើម្បីជាប្រជាជន។ លោកថា "វាជាកិត្តិយស និងឱកាសរបស់យុវជន ដែលបានការសម្រេច និងទទួលស្គាល់ របស់គណបក្ស ហើយយុវជន បានទទួលនូវផលប្រយោជន៍ ចំនួន០២ គឺផលប្រយោជន៍ ដោយផ្ទាល់ ដែលសំដៅទៅលើការទួល បានតួនាទី និងភារកិច្ចដោយផ្ទាល់ពីបក្ស និងផលប្រយោជន៍ ដោយប្រយោល សំដៅទៅលើផលប្រយោជន៍រួម ដែលបានមក ពីការកសាងសន្តិភាព ស្ថេរភាព ដែលធ្វើឲ្យយុវជន មានឱកាសទទួលការអប់រំ ការកសាងសមត្ថិភាព និងមានការចូលរួមកាងារសង្គមជាច្រើន"។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា វាមិនសំខាន់ទៅលើឋានៈ តួនាទីខ្ពស់នោះទេ សំខាន់យើងមានឆន្ទៈ មានមនសិការ ខិតខំធ្វើអំពើល្អ ដើម្បីបក្ស និងផលប្រសង្គម។

បន្ទាប់មក តំណាងសមាជិកគណបក្ស ប្រជាជនកម្ពុជាខេត្តរតនគីរី បានឡើងប្តេជ្ញាចិត្ត គោរពលក្ខន្តិកៈ គោលការណ៍ គោលនយោបាយ របស់បក្ស និងបោះឆ្នោតគាំទ្រ បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់ៗអាណត្តិ៕