សម្ពោធ ជាផ្លូវការ “ចំណីកោសិកា សាន់ណូនី”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមហ៊ុន MKM បានបើកសម្ពោធ ផ្លូវការនូវចំណីកោសិកា សាន់ណូនី។  សាន់ណូនី មិនមែនជាឱសថទិព្វ ឬក៏ថ្នាំព្យាបាលជំងឺ១០០មុខនោះទេ ប៉ុន្តែជាកាតាលីករដ៏ល្អ ដែលមានប្រតិបត្តិការធំៗ៤យ៉ាង គឺ សំអាតជាតិពុល សំលាប់មេរោគ ជួលជុលកោសិកា និងពង្រឹងប្រព័ន្ធការងាររាង្គកាយ។

ក្រុមហ៊ុន MKM បានសហការជាមួយ អ្នកស្រាវជ្រាវវេជ្ជសាស្រ្ដបុរាណ និងមន្ទីរពិសោធន៍ វេជ្ជសាស្រ្ដទំនើបនៅប្រទេសឥណ្ឌា បង្កើតបាននូវផលិតផលថ្មីមួយគឺ ចំណីកោសិកា សាន់ណូនី។

លោក ហេង សំណាង តំណាងក្រុមហ៊ុននាំចូល បានមានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សជាពន់ពេក ដែលទទួលកិត្តិយស និងពេលវេលាដ៏មានតម្លៃ ដើម្បីចូលរូមក្នុងកម្មវិធីដ៏មានសារប្រយោជន៍នេះ។ ចំណីកោសិកា សាន់ណូនី ត្រូវបានផ្សំឡើងពីរុក្ខជាតិពិសេសៗ ជាច្រើនមុខ ដែលក្នុងនោះរួមមាន ផ្លែឈើបីជាចំណីជីវិត គឺ ផ្លែកន្ទួតព្រៃ ផ្លៃស្រម៉ និងផ្លែសម្រ៉ង”។
លោកបន្តថា ត្រូវបានស្រាវជ្រាវ រកឃើញដោយ លោក សុមេដ អាកាស្ទីយ៉ា ជនជាតិខ្មែរ និងចូលរួមសហការ ដោយក្រុមហ៊ុន អារីហាន រេមេឌី នៅប្រទេសឥណ្ឌា ចម្រាញ់ចេញពីរុក្ខជាតិធម្មជាតិពិតៗ ឆ្លងកាត់ការពិសោធន៍ សាកល្បង ត្រឹមត្រូវ។ មុនដាក់លក់ជាផ្លូវការ ផលិតផលត្រូវបានចែកជូនសាធារណជន ឲ្យសាកល្បងដោយឥតគិតថ្លៃ។

ផលិតផលនេះ មានអត្ថប្រយោជន៍ដទៃទៀតជាច្រើនមុខ ដែលត្រូវបានពន្យល់ ឲ្យកាន់តែលម្អិតថែមទៀត ដោយលោក សុមេដ អាកាស្ទីយ៉ា ដែលជាអ្នកឯកទេស ហើយនឹងចូលរួមចំណែកដើរតួនាទីសំខាន់ ក្នុងការជួយពង្រឹងសុខុមាលភាពប្រជាជនកម្ពុជា ជាពិសេស ការលូតលាស់ផ្នែកស្មារតី សតិបញ្ញា និងប្រព័ន្ធការពាររាង្គកាយដ៏មាំទាំ៕

សម្ពោធ ជាផ្លូវការ “ចំណីកោសិកា សាន់ណូនី”

សម្ពោធ ជាផ្លូវការ “ចំណីកោសិកា សាន់ណូនី”

សម្ពោធ ជាផ្លូវការ “ចំណីកោសិកា សាន់ណូនី”