ប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក ជាងកន្លះលាននាក់

ភ្នំពេញ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក មានប្រសាសន៍ថា ពលរដ្ឋខ្មែររស់នៅ អាមេរិក មកដល់សព្វថ្ងៃនេះ មានជាងកន្លះលាននាក់។

លោកបានបញ្ជាក់ថា  “មកដល់បច្ចុប្បន្ននេះបងប្អូនជនរួមជាតិកម្ពុជា ដែលមករស់នៅ តាមបណ្តារដ្ឋនានា នៅសហរដ្ឋអាមេរិក មានចំនួនជាងកន្លះលាននាក់ រួមមកហើយ ពោល គឺបងប្អូនជនរួមជាតិទាំងនោះ បានរត់ ភៀសខ្លួនពីសង្រ្គាមក្នុងឆ្នាំ១៩៧០ និងក្រោយថ្ងៃរំដោះ៧មករាឆ្នាំ ១៩៧៩”។ នេះបើយោងតាម គេហទំព័ររបស់ទូរទស្សន៍ជាតិកម្ពុជា។

លោកបន្ដថា  បើទោះ បីជាបងប្អូនប្រជាពលរដ្ឋ ទាំងអស់នេះ បានឃ្លាតចាកឆ្ងាយ ពីស្រុកកំណើតរបស់ខ្លួនក៏ពិតមែន ប៉ុន្តែបងប្អូនទាំងអស់ តែងតែនឹក រលឹក និងផ្ញើរនូវការរួមវិភាគទាន ជាថវិកាទោះតិចក្តីច្រើនក្តី ជួយដល់ការកសាងនូវ សមិទ្ធផលសង្គម ក្នុងប្រទេសកម្ពុជា មាន ការរីកចំរើនយ៉ាងឆាប់រហ័សផងដែរ។

ការលើកឡើងរបស់នេះ បានធ្វើឡើង ក្នុងគ្រាដែលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី កម្ពុជា  កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញ ជួបសំណេះ សំណាល យ៉ាង ស្និតស្នាល រ៉ាក់ទាក់ ជាមួយ បងប្អូនជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិក ជាង៥០០នាក់ មកពីតាមបណ្តារដ្ឋនានា ។ ក្នុងនោះសម្តេចបានស្នាក់នៅ សណ្ឋាគារ Hyatt Regency Indian Wells ៕

ប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក ជាងកន្លះលាននាក់

ប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក ជាងកន្លះលាននាក់

ប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក ជាងកន្លះលាននាក់

ប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក ជាងកន្លះលាននាក់

ប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក ជាងកន្លះលាននាក់

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ចេះរួបរួមគ្នា កុំឈ្លោះគ្នា កុំប្រកាន់បក្សនយោបាយ(អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ឲ្យចេះរួបរួមគ្នា កុំប្រកាន់បក្សនយោបាយណា។សម្តេចតេជោ ថ្លែងអំពាវនាវដូច្នេះក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅអាមេរិកជាង ៥០០នាក់ នៅសណ្ឋាគារ Hyatt Regency Indian Wells ក្នុងទីក្រុង Rancho Mirage រដ្ឋ California។សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «យើងនៅខ្មែរឈ្លោះគ្នាហើយ មកដល់អាមេរិកឈ្លោះគ្នាទៀត ល្មមគ្រប់គ្រាន់ ព្រោះតែយើងបែកបាក់ហ្នឹងហើយ បានយើងបាត់បង់ទឹកដីពីធំមកតូច»។

Posted by ឡាយ សុវណ្ណ on Sunday, February 14, 2016