ឥណ្ឌាបង្ហាញ ពីការអន់ចិត្ត ដែលអាមេរិក ចុះកិច្ចសន្យាលក់ F-16 Fighter ទៅឲ្យប៉ាគីស្ថាន

ប្រភពព័ត៍ពី Yahoo ពីថ្ងៃម្សិលមិញ បាននិយាយថា ប្រទេសឥណ្ឌាបាន ចេញមកនិយាយ ពីការខកចិត្តជាមួយ នឹងសហរដ្ឋអាមេរិក ក្រោយពីការសម្រេចចិត្ត លក់យន្តហោះប្រយុទ្ធ F-16 ដល់ទៅ ៨គ្រឿង ដែលអាចមាន សមត្ថភាពបំពាក់អាវុធ នុយក្លេអ៊ែរ បានទៅឲ្យប្រទេស ប៉ាគីស្ថាន ហើយឥណ្ឌាជឿថា ការលក់នេះវានឹង មិនបានធ្វើឲ្យកិច្ចការ ទប់ស្កាត់ក្រុមភេវកម្មនោះ បានប្រសើរនោះឡើយ។

រដ្ឋាភិបាលអាមេរិក បានប្រកាសកាល ពីថ្ងៃទី១២ កុម្ភះថា ខ្លួនបានយល់ព្រម ចុះកិច្ចកុងត្រាលក់ យន្តហោះប្រភេទ F-16 ដែលបំពាក់ដោយ ប្រព័ន្ធរ៉ាដា និងប្រព័ន្ធអេឡិចត្រូនិក សម្រាប់ធ្វើសង្គ្រាមផងដែរ ក្នុងតម្លៃប្រមាណជា ៧០០លានដុល្លារ អាមេរិក។

លោកអគ្គរដ្ឋទូត អាមេរិកប្រចាំ នៅប្រទេសឥណ្ឌា Richard Verma ត្រូវបានលោក រដ្ឋលេខាធិការ ក្រសួងការបរទេស S.Jaishankar សុំធ្វើការអញ្ជើញក្នុង ជំនួបប្រជុំក្រៅផ្លូវការ មួយក្នុងការបង្ហាញ ពីភាពមិនសប្បាយចិត្ត របស់រដ្ឋាភិបាល ឥណ្ឌាការសម្រេច ចិត្តមួយនេះ។

គួរបញ្ជាក់ថា ឥណ្ឌាបានបង្ហាញពី ការព្រួយបារម្ភក្នុង ការទិញយកយន្តហោះ ប្រយុទ្ធបន្ថែមរបស់ ប៉ាគីស្ថានដែលវាគឺ នឹងបានធ្វើឲ្យមាន អតុល្យភាពនៃ កងកម្លាំងការពារជាតិ នៃបណ្តាប្រទេស នៅក្នុងតំបន់៕