អូបាម៉ា នឹងជំរុញ ឲ្យអាស៊ាន ពង្រឹងពាណិជ្ជកម្ម ជាមួយអាមេរិក

កាលីហ្វ័រញ៉ា ៖ លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នឹងជំរុញឲ្យបណ្តា មេដឹកនាំមកពីប្រទេស អាស៊ាន បង្កើនល្បឿនកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្ម និងគំាទ្រគោលដៅរួម សម្រាប់បញ្ហាសមុទ្រ ចិនខាងត្បូង អំឡុងពេលកិច្ចប្រជុំកំពូលដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ ដោយសេតវិមានរំពឹងថា នឹងធ្វើ ឲ្យមានការសាមគ្គីចំពោះឥទ្ធិពលអាមេរិកនៅក្នុងតំបន់នេះ។

សេចក្តីរាយការណ៍របស់Straittimesរបស់សឹង្ហបុរី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា លោកអូបាម៉ា ក៏ពិភាក្សា លើបញ្ហាកូរ៉េខាងជើង និងផែនការវាយ ប្រហារពួកISIS អំពូលពេលកិច្ចប្រជុំនោះផងដែរ។

ដំណើរទស្សនកិច្ចនិងកិច្ចប្រជុំនោះ ធ្វើឡើងនៅទីកន្លែងដូចគ្នា ទៅដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីចិន ស៊ី ជីងពីងផងដែរ ហើយក៏ជាទីកន្លែងដែលត្រូវបានរៀបចំ ដើម្បីបង្ហាញនូវការ ប្តេជ្ញាចិត្តរបស់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើឲ្យមានតុល្យភាពជាក្រុងប៉េកាំង ក៏ដូចជាការពង្រឹងភាព ជាដៃគូខាងពាណិជ្ជកម្មជាមួយអាស៊ានទាំង១០ប្រទេស៕

អូបាម៉ា នឹងជំរុញ ឲ្យអាស៊ាន ពង្រឹងពាណិជ្ជកម្ម ជាមួយអាមេរិក