ការសិក្សា៖ ស្ត្រីសរសេរកូដកម្មវិធី ល្អជាងបុរស

អាម៉េរិក៖ ស្ត្រីដែលសរសេរ កូដលើកម្មវិធីផ្សេងៗ គឺមានលក្ខណៈ ប្រសើរជាងបុរស នេះបើតាមការ សិក្សាស្រាវជា្រវថ្មី របស់អាម៉េរិក ដែលចុះផ្សាយដោយ BBC កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

អាម៉េរិកបានធ្វើការ សិក្សាស្រាវជ្រាវទៅ លើអ្នកប្រើប្រាស់ ១.៤លាននាក់ ដែលបើកការប្រើប្រាស់កូដ នៅលើ គេហទំព័រ Github ។

ក្រុមអ្នកសិក្សាស្រាជ្រាវ បានរកឃើញថា សំណើរទាញ ឬធ្វើការផ្លាស់ប្តូរនូវកូដ ដែលធ្វើឡើងដោយស្ត្រី ត្រូវបានគេទាញយក ទៅប្រើប្រាស់ច្រើនជាង បុរស ។

ក្រុមអ្នកស្រាវជ្រាវបានបន្តថា កូដកម្មវិធីផ្សេងៗ ដែលសរសេរដោយស្ត្រី ត្រូវបាន គេហទំព័រ Github ទទួលយក រហូតដល់ទៅ ៧៨.៦ភាគរយ បើធៀបទៅនឹងបុរសមានតែ ៧៤.៦ភាគរយ តែប៉ុណ្ណោះ ។

បញ្ជាក់ថា Github ជាសហគមន៍អភិវឌ្ឍន៍ ដែលធំសម្បើម ដែលមានអ្នកប្រើប្រាស់ និងសរសេរកូនដាក់នៅទីនេះ មិនក្រោម ១២លាននាក់នោះទេ ៕

ការសិក្សា៖ ស្ត្រីសរសេរកូដកម្មវិធី ល្អជាងបុរស