នៅ​ខណ្ឌដូនពេញ មានអំពើប្លន់​ទៀតហើយ !

Doliprane TVC

​ភ្នំពេញ : ជនសង្ស័យ ៦ នាក់​ជិះ​ម៉ូតូ ៣ គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម និង ដំបង​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer X ពី​យុវជន ២ នាក់​បានសម្រេច ហើយ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃទី ១០ ខែ​គុ​ម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ខាងត្បូង​របង​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្តិ តាម​បណ្តោយ​ផ្លូវ​លេខ ១៨៤ កែង​ផ្លូវ​លេខ ៥១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី ៣ ខណ្ឌដូនពេញ ។​

​ម្ចាស់​ម៉ូតូ​ឈ្មោះ គង់ សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​ធ្វើការ​នៅក្នុង​ផ្សារ​ទំនើប​អី​អន និង ម្នាក់ទៀត​ឈ្មោះ សូ ឡង់ឌី ភេទ​ប្រុស អាយុ ២២ ឆ្នាំ ចំណែក​ម៉ូតូ​ដែល​ចោរ​ប្លន់ ម៉ាក Zoomer X. ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-1190 ។​

​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រួប​គេ និង មិត្តភក្តិ បាន​ចេញពី​ធ្វើការ​នៅ​ផ្សារ​ទំនើប​អី​អន ហើយ​នាំគ្នា​ទៅ​ញាំ​អី​នៅ​ម្តុំ​ក្រោយ​វាំង ខណៈ​ជិះ​ម៉ូតូ​ចេញ​បាន​បន្តិច ស្រាប់​តែមាន​ជនសង្ស័យ ៦ នាក់ ជិះ​ម៉ូតូ ៣ គ្រឿង​មិន​ចាំ​ស្លាក​លេខ ដេញ​ពីក្រោយ​រហូតមកដល់​ចំណុចកើតហេតុ ស្រាប់តែ​មក​ស្ទាក់​ពីមុខ ហើយ​ដក​កាំភ្លើងខ្លី​មិន​ចាំ​ម៉ាក​ពី​ចង្កេះ​ភ្ជុង និង គ្មា​វា​ផ្សេងទៀត​ប្រដាប់​ដោយ​ដំបង​ស្ទើ​គ្រប់​ដៃ​បាន​គំរាម​យក​ម៉ូតូ ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​តែម្តង ។​

​ក្រោយពេល​កើត ជនរងគ្រោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ដឹក​យកទៅដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី ៣ ដើម្បី​ជួយ​អន្តរាគមន៍ ។ គួរ​បញ្ជាក់ថា បន្ទាប់ពី​កើតហេតុ​អស់​រយៈពេល​ជិត​មួយ​ម៉ោង ​គេមិនឃើញ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន​ណា​ម្នាក់​មកជួយ​អន្តរាគមន៍ ឬក៏​កម្លាំង​នគរបាល​ខណ្ឌដូនពេញល្បាត​ពេលយប់​ឡើយ ។

នៅ​ខណ្ឌដូនពេញ មានអំពើប្លន់​ទៀតហើយ !

​សូមបញ្ជាក់​ទៀតថា នៅ​ចំណុច​ជាប់​របង​សាលា​ព្រះស៊ីសុវត្ថិ​ខាងលិច និង​ខាងត្បូង តែងតែមាន​បទល្មើស​ជា​ញឹកញាប់ ដូចជា​លួច ឆក់ ប្លន់ តែ​មិនដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​ម្តង​សោះ ។ ដូចនេះ​ប្រជាពលរដ្ឋ បាន​ណូ​ពរ​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សូម​ពង្រឹង​មូលដ្ឋាន​របស់ខ្លួន ល្បាត​ពេលយប់ ដើម្បី​ជួយ​ការពា​ដល់​ប្រជាពលរដ្ឋ​ផង ជាពិសេស​ផ្លូវ​លេខ ៥១ កែង​នឹង​ផ្លូវ​លេខ ១៨៤ តែម្តង ៕

សុខា​