ចងករ​សម្លាប់ខ្លួននឹងស្បង់​ចីវរ​​ក្នុង​វត្ត​ស្ទឹងមានជ័យ​

Doliprane TVC

​ភ្នំពេញ : បុរស​ជា​ជនអនាថា​ម្នាក់​បាន​យក​ ស្បង់​ចីវរ​ទៅ​ចងក​ជាប់​នឹង​ចេតិយ ក្នុង​វត្ត​ស្ទឹងមានជ័យ ដោយ​ពុំមាន​អ្នកណាម្នាក់​ដឹង​ពី​មូលហេតុ​ឡើយ ក្រោយពី​ត្រូវបាន​គេ​ប្រទះឃើញ​ដើរ​ចូលមកក្នុង​វត្ត​កាលពី​រសៀល​ថ្ងៃ​ ម្សិលមិញ​រួចមក ។ ហេតុ​ការ​នេះ​បាន​បង្ករ​ឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ០០​នាទី​ព្រឹក​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​តាម​ប្រភពព័ត៌មាន​ពី​ មន្ត្រីនគរបាល​បាន​ប្រាប់​ឱ្យដឹងថា កាលពី​រសៀល​ថ្ងៃទី ៩ ខែកុម្ភៈ ម្សិល​ម​មិញ គេ​បានឃើញ​បុរស​ជា​ជនអនាថា​ខាងលើ​មិនដឹង​ជា​មកពីណា បាន​ដើរ​ចូលមកក្នុង​វត្ត​តែម្នាក់ឯង ដោយ​ពុំមាន​អ្នកណាម្នាក់​បាន​ស្គាល់ ឬក៏​ដឹង​អំពី​អត​សញ្ញាណ​ឡើ ។ លុះ​ព្រឹក​ឡើង​មុនពេល​កើតហេតុ មាន​ព្រះសង្ឃ​មួយអង្គ​ដែល គង់នៅ​ក្នុង​វត្ត​ខាងលើ បាន​និមន្ត​ទៅ​ដោះ​ទុក​សត្វ​នៅក្បែរ​ចេតិយ​មួយកន្លែង ក៏បាន​ប្រទះឃើញ​បុរសរងគ្រោះ​ម្នាក់​នោះ​ស្លាប់​ដោយ​ចងក​នឹង​ស្បង់​ចីវរ​ បាត់ទៅហើយ ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​ទាំង​ព្រឹក​តែម្តង និង រាយការណ៍​ទៅប្រាប់​អាជ្ញាធរ​មូលដ្ឋាន​អោយដឹងពី​រឿងនេះ​ផងដែរ ។​

ចងករ​សម្លាប់ខ្លួននឹងស្បង់​ចីវរ​​ក្នុង​វត្ត​ស្ទឹងមានជ័យ​

​ ក្រោយពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ជំនាញ​ក៏បាន​ចុះមក​ត្រួតពិនិត្យ និង ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​សព បាន​ឃើញថា​បុរស​រូបនោះ​ពិតជា​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ចងក​ធ្វើអត្តឃាត​ ពិត​ប្រក​ដ​មែន ។ សាកសព​ត្រូវបាន​យកទៅ​តម្កល់ទុក​នៅ​វត្ត​សំបួរមាស ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី ៕

​ភី ផល​