សម្តេច​តេ​ជោ ៖ យើង​កុំ​ទាស់​គ្នា​ក្នុងស្រុក ហើយ​មក​ទាស់​គ្នា​នៅក្រៅ​ស្រុក បំផ្លាញ​សេចក្តីសុខ​របស់​ខ្មែរ ឲ្យ​បរទេស​ជាន់ឈ្លី មើលងាយ​ជាតិ​សាសន៍​យើង​

ភ្នំពេញ: ​តាមរយៈ​ផេ​ក​ហ្វេ​ស​ផ្លូវការ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា នៅ​រសៀល​ថ្ងៃទី​១៤ កុម្ភៈ​ឆ្នាំ​២០១៦​នេះ ខ្ញុំព្រះករុណាខ្ញុំ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ដែល​ធ្វើដំណើរ​មកពី​រដ្ឋ​ផ្សេងៗ​ជាង ៦០០ នាក់​នៅ សណ្ឋាគារ Hyatt Regency, Rancho Mirage​។ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​ជួបជុំ​សួរសុខទុក្ខ​បងប្អូន​ខ្មែរ​យើង​នៅទីនេះ ទោះបី​មានការ​នឿយហត់​ខ្លះៗ​ដោយសារ​ការធ្វើដំណើរ​ជាង ២០ ម៉ោង​មក​ក៏ដោយ​។​

​ការ​មានមុខ​ខ្ញុំ​មក​ទីនេះ គឺ​ដោយសារ​កម្ពុជា​យើង​ជា​សមាជិក​អាស៊ាន ដែលមាន​ភារកិច្ច​រួមជាមួយ​សមាជិក​អាស៊ាន​ផ្សេងទៀត ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​គោលដៅ​លើក​កំពស់​កិច្ចសហការ​ឱ្យ កាន់តែ​ខ្ពស់​ថែមទៀត​។​

​ខ្ញុំ​បានឃើញ​នូវ​សន្ទុះ​នៃ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​-​អាមេរិក​នៅទីនេះ គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​និង​ក្តីសង្ឃឹម​យ៉ាងខ្លាំង ដល់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដើម្បី​ថែរក្សា​ការពារ​សន្តិភាព និង​ការអភិវឌ្ឍន៍​សម្រាប់​ប្រទេសជាតិ​យើង​។​

​ខ្ញុំព្រះករុណាខ្ញុំ សូម​អរ​ព្រះ​គុណ និង​សូម​អរគុណ​ជនរួមជាតិ ដែល​បានមក​ជួបជុំ​សំណេះសំណាល​ជាមួយគ្នា​ថ្ងៃនេះ​។ ទោះបី​នរណា​កាន់​បក្ស​ណា ឬ​កាន់សាសនា​អ្វី គឺ​យើង​រួមគ្នា​ដើម្បី​ផលប្រយោជន៍​ជាតិ​។ សូមមេត្តា កុំ​ទាស់​គ្នា​ក្នុងស្រុក ហើយ​មក​ទាស់​គ្នា​នៅក្រៅ​ស្រុក​ហែកហួរ បំផ្លាញ​សេចក្តីសុខ​របស់​ខ្មែរ​ឲ្យ​បរទេស​ជាន់ឈ្លី​មើលងាយ​ជាតិ​សាសន៍​យើង​។ ខ្ញុំ​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ប្រកប​តែ​ក្តី​សុខ ហើយ​រួមគ្នា​ឲ្យ​ខ្មែរ​កាន់តែខ្លាំង​ឡើង ៕​