ភ្ញៀវទេសចរ​បរទេស​ចូលមក​ទស្សនា​តំបន់​អង្គរ​កើនឡើង ខណៈ​ក្រសួងទេសចរណ៍​អះអាងថា ភ្ញៀវទេសចរ​ថយចុះ​នៅ​សៀមរាប​-​អង្គរ​ក្នុង​ឆ្នាំ​២០១៥

ភ្នំពេញ: ​របាយការណ៍​លម្អិតរ​បស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានបង្ហាញ​ថា ចំនួន​ភ្ញៀវទេសចរ​ក្នុង​ខេត្ត សៀមរាប​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ​មាន​ចំនួន ៥.០១១.៣១៦​នាក់ ថយចុះ​០,២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​ក្នុងនោះ​ភ្ញៀវ​បរទេស​មាន ២.១២៤.៨៦៣​នាក់ ថយចុះ​៩,៦១% ភ្ញៀវ​ជាតិ​មាន​ចំនួន ២.៨៨៦.៤៥៣​នាក់ កើនឡើង​៨% បើ​ធៀប​ឆ្នាំ​២០១៤​។​

​យោងតាម​ទិន្នន័យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ​២០១៥ របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ចំនួន​ភ្ញៀវ​បរទេស​ដែល​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ​២០១៥​មាន​ចំនួន ២.១០០.០១៨​នាក់ កើនឡើង​ប្រមាណ​២% ដោយ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែលមាន​ចំនួន​សរុប​ត្រឹមតែ​២.០៥៩.៧០២​នាក់​។​

​ចំនូ​ន​ភ្ញៀវទេសចរ​នៅតែមាន​កំណើន​នៅក្នុង​តំបន់​អង្គរ គឺ​បណ្តាលមកពី​កិច្ច​ខំប្រឹងប្រែង​របស់ រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​។ កត្តា​ស្ថេរភាព​នយោបាយ និង​សុខសន្តិភាព​ក្នុងប្រទេស ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​ភ្ញៀវទេសចរ​គ្រប់រូប​ក្នុងការ​មក​ទស្សនា​ប្រទេស​កម្ពុជា ហើយ​កិត្តិ​ស័ព្ទ​របស់​អង្គរ ដែល​ត្រូវ​សាធារណមតិ​បោះឆ្នោត​គាំទ្រ​ឱ្យ​ជាប់​លេខ​មួយ​ផ្ទួនៗ​គ្នា ថា​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​នៅក្នុង​គេហទំព័រ ArchaeoMadness ក្នុង​ឆ្នាំ​២០១៤, Trip Adviser និង Lonely Planet ក្នុង​ឆ្នាំ​២០១៥ ក៏​ជា​កត្តា​ចម្បង​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។ ដោយឡែក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង​មួយ​លាន​នាក់ ស្រប​ពេលដែល​សេវាកម្ម​ស្នាក់​នៅមាន​ស្តង់ដារ​ត្រឹមត្រូវ ហើយ​អាហារ​មាន​គុណភាព​ខ្ពស់​និង​អនាម័យ​ល្អ​។ ទន្ទឹមនឹងនេះ សមិទ្ធផល​នៃ​ការងារ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ការអនុវត្ត​ផែនការ​គ្រប់គ្រង​ទេសចរណ៍ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ប្រាសាទ​និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ចូលមក​កម្សាន្ត និង​ស្វែងយល់​ពី​តំបន់​អង្គរ ក៏​ជា​ចំណែក​យ៉ាងសំខាន់​សម្រាប់​បំពេញតម្រូវការ​ទស្សនា​នៅ​តំបន់​អង្គរ​។​

​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ រក្សា​សន្តិសុខ​និង​សុវត្ថិភាព​ប្រាសាទ​និង​ភ្ញៀវទេសចរ លើក​តម្លៃ​ប្រាសាទ​និង​ផ្តល់នូវ​បទពិសោធន៍​ទស្សនា​ដ៏​ល្អប្រសើរ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូប ការងារ​ជាច្រើន​ត្រូវបាន​រៀបចំ​ជា​បន្តបន្ទាប់​ដូចជា ការគ្រប់គ្រង​លំហូរ​ភ្ញៀវ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​បរិក្ខារ​ចាំបាច់​សម្រាប់​បម្រើ​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ ការរៀបចំ​ព្រឹត្តិការណ៍​ទាក់ទាញ​ភ្ញៀវទេសចរ ការកែលម្អ​សោភ័ណភាព​នៅតាម​ប្រាសាទ ការដាក់​អនុវត្ត​ក្រម​ប្រតិបត្តិ​អង្គរ ការបណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ភ្នាក់ងារ​ទេសចរ​នៅតាម​ប្រាសាទ និង​កិច្ចសហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដែល​មិនអាច​ខ្វះ​បាន​។​