នគរបាល​ប៉ុស្តិ៍​កំពង់ចំលង បានធ្វើ​ការឃាត់​យុវជន​ម្នាក់ ពីបទ​លួច​

កណ្តាល: សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​កំពង់ចំលង បានធ្វើ​ការឃាត់​យុវជន​ម្នាក់ ពីបទ​លួច​កាត់ខ្សែក កាលពី​វេលា​ម៉ោង ប្រមាណ​៨​យប់​​ថ្ងៃទី​១៣ ខែកុម្ភ​: ឆ្នាំ​២០១៦​នៅ​ចំណុច​វត្តសុវណ្ណ​មរកត ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ចាប ចំណាន ភេទ​ប្រុស អាយុ ៦​ឆ្នាំ  ក្នុងបន្ទុក នៅ​ភូមិ​កំពង់ចំលងឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​ឪពុក​ឈ្មោះ យ៉ាន់ចាប​អាយុ​៤៨​ឆ្នាំ​- ម្តាយ​ឈ្មោះ សឹង នី​អាយុ​៤៥​ឆ្នាំ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ឡុង នឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរលក់ដូរ មាន​ទីលំនៅ​ភូមិ​ល្វាង ឃុំ​ថ្នល់​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​

​ក្រោយពី​ឃាត់ខ្លួន​ដកហូត​វត្ថុតាង​ចាប់យក​៖​ខ្សែ​លោហ​:​ធាតុ​ពណ៌​ក្រហម​១-​បន្តោង​១-កូន​កន្ត្រៃ​ដែក​១​។​

​មុនពេល​កើតហេតុ  ឈ្មោះ យ៉ាន់ ចាប ភេទ​ប្រុស បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឈ្មោះ សឹង នីនិង​កូនប្រុស​ឈ្មោះ ចាប ចំណាន​ចេញពីផ្ទះ​មក​មើលល្ខោន​បាសាក់ នៅក្នុង​វត្តសុវណ្ណ​មរកត នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ពេលមកដល់​ឈ្មោះ យ៉ាន់ ចាបបានពកូន​មក​មើល​កន្លែង​​ជិៈ​សេះ​ហោះ លុះដល់​វេលា​ម៉ោង ៨​និង​៣០​នាទី ឈ្មោះចាប ចំណាន ក៏បាន​ស្រែកប្រាប់​ឪពុក​ខ្លួន​ថា មាន​ចោរលួច​កាត់​ខ្សែក​ភ្លាមនោះ​ឈ្មោះ យ៉ាន់ ចាប ត្រូវជា​ឪពុក​ក៏​ស្ទុះ​ចាប់​ជនសង្ស័យ​ឈ្មោះ ឡុង នឿន បន្ទាប់​បានរកឃើញ​ខ្សែក និង​កូន​កន្ត្រៃ​ដែក​នៅ​លើដី​ក្រោម​ជើង​​ជនសង្ស័យ​ហើយ​បានប្រគល់ជូន​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​កំពង់ចំលង និង​បាន​បញ្ជូនមក​អធិការដ្ឋាននគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕R​

នគរបាល​ប៉ុស្តិ៍​កំពង់ចំលង បានធ្វើ​ការឃាត់​យុវជន​ម្នាក់ ពីបទ​លួច​

នគរបាល​ប៉ុស្តិ៍​កំពង់ចំលង បានធ្វើ​ការឃាត់​យុវជន​ម្នាក់ ពីបទ​លួច​