រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

បរទេស៖ រូបថត អាចរំលឹកពីពេលវេលា ដ៏សប្បាយរីករាយ ដែលមិនអាចបំភ្លេចបាន ហើយក៏អាចរំលឹកដល់ទិដ្ឋភាព ក៏ដូចជាព្រឹត្តិការណ៍ដ៏គួរឲ្យឈឺចាប់ និងរំជួលចិត្តនានា ដែលបានកើតឡើង ក្នុងពេលអតីតកាលផងដែរ។

គេហទំព័របរទេសមួយ បានចងក្រងរូបថតជាច្រើនសន្លឹក ដែលស្តែងឲ្យឃើញ ពីទិដ្ឋភាពដ៏ឈឺផ្សារ និងរំជួលចិត្ត ដែលបានកើតឡើង កាលពីអតីតកាល ហើយរូបថតទាំងអស់នោះ ក៏ជារូបភាពឯកសារ ក្នុងគ្រាសោកសៅបំផុត នៃប្រវត្តិសាស្រ្តមនុស្សផងដែរ ចាប់តាំងពីមានវត្តមានម៉ាស៊ីនថត ឬកាមេរ៉ា នៅលើផែនដីនេះមក៕

តាមដានរូបភាពខាងក្រោមទាំងអស់គ្នា៖

- រលកស៊ូណាមិ នៅមហាសមុទ្រឥណ្ឌា ក្នុងឆ្នាំ២០០៤ បានឆក់យកជីវិតមនុស្ស អស់ជាច្រើន... រូបថតនេះ គឺបង្ហាញពី ភាពទុក្ខសោក របស់ស្រ្តីម្នាក់

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- ស្រ្តីជាម្តាយ វ័យ១៩ឆ្នាំ និងកូនរបស់នាង ធ្លាក់ពីលើអគារ ខណៈរត់គេច ពីអគី្គភ័យឆាបឆេះ ក្នុងឆ្នាំ១៩៧៥

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- រូបថតដ៏សោកសៅនេះ បង្ហាញពីក្មេងប្រុសម្នាក់ កំពុងរុញកៅអីក្មេង ក្រោយជួបហេតុការណ៍ ព្យុះត្រូពិច «Hannah» ដ៏រន្ធត់មួយ វាយប្រហារ ប្រទេសហៃទី

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- នៅក្នុងខែធ្នូ ឆ្នាំ១៩៨៤ ប្រទេសឥណ្ឌា បានជួបគ្រោះមហន្តរាយ នៃឧស្សាហកម្មដ៏អាក្រក់ ក្រៃលែងមួយ ដោយលេចធ្លាយឧស្ម័ន បណ្តាលឲ្យប្រជាជន ជាង៥សែននាក់ ទទួលរងផលប៉ះពាល់ រហូតធ្វើឲ្យ ប្រជាជនចំនួន ៣,៧០០ ស្លាប់បាត់បង់ជីវិត

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- រូបថតពោរពេញ ដោយក្តីស្រលាញ់នេះ ត្រូវបានថតដោយ លោក Helmuth Pirath នៅក្នុងឆ្នាំ ១៩៥៦ ដោយអ្នកទោសសង្គ្រាមលោក លើកទី២ ម្នាក់ ត្រូវបានដោះលែង និងអនុញ្ញាតឲ្យជួប កូនស្រី របស់គេវិញ

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- លោក Adolf Hitler ក្នុងទីក្រុង Paris ប្រទេសបារាំង

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- រូបថតមួយសន្លឹកនេះ ត្រូវបានចាប់យក យ៉ាងច្បាស់ នៅពេលដែល លោក Lee Harvey Oswald ដែលជាមន្រ្តីកងកម្លាំង ប្រដាប់អាវុធ និងជាអ្នកលបបាញ់ (Sniper) អាមេរិក ត្រូវបានគេបាញ់សម្លាប់។ គួរឲ្យដឹងថា លោក Oswald គឺជាអ្នកសម្លាប់ អតីតប្រធានាធិបតីអាមេរិក លោក John F. Kennedy។

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- ក្មេងស្រីម្នាក់ឈ្មោះ Omayra Sanchez ជាប់ និងមិនអាចចេញ ពីអាងភក់មួយបានឡើយ បន្ទាប់ភ្នំភ្លើង Nevado del Ruiz ក្នុងប្រទេសកូឡំប៊ី បានផ្ទុះ។ ដោយសារតែ ភាពអសមត្ថភាព របស់រដ្ឋាភិបាល កូឡំប៊ី ក្នុងការផ្តល់ជំនួយបន្ទាន់ នាងក៏បានស្លាប់ ដោយសារតែ កើតដំបៅរលួយ និង កំដៅចុះខ្លាំងពេក។

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- អ្នកស្រី Carolyn Cole មកពី ទីក្រុង Los Angeles នៃរដ្ឋ California សហរដ្ឋអាមេរិក បានថត រូបថតមួយសន្លឹកនេះ ដែលបង្ហាញអំពី ផលប៉ះពាល់ នៃសង្គ្រាមស៊ីវិល នៅប្រទេសលីបេរីយ៉ា

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- ពួកឧទ្ទាមឃើដ (Kurds) ជាច្រើននាក់ រួមជាមួយ ប៉ូលិស Shah ចំនួន ២នាក់ទៀត ត្រូវបានប្រហារជីវិត ក្នុងឆ្នាំ១៩៨០ ក្នុងប្រទេសអ៊ីរ៉ង់

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- រូបថតមួយសន្លឹកនេះ បង្ហាញឲ្យឃើញ ពីភាពតានតឹង របស់អតីត ប្រធានាធិបតីអាមេរិក លោក John F. Kennedy តស៊ូប្រយុទ្ធប្រឆាំង ទៅនឹង វិបត្តិគ្រាប់មីស៊ី របស់ប្រទេសគុយបា ក្នុងឆ្នាំ១៩៦២

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- ថតនៅក្នុងឆ្នាំ១៩៦៤ ដោយលោក Bruce Davidson រូបថតមួយសន្លឹកនេះ បង្ហាញឲ្យឃើញ ពីសកម្មភាព ដ៏ព្រៃផ្សៃ របស់ប៉ូលិស ដែលកំពុង ចាប់អូសជើង បុរសម្នាក់

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៦៣ សង្ឃវៀតណាម មួយអង្គ មានព្រះនាម Thich Quang Duc បានយកភ្លើងដុតប្រាណ ដើម្បីតវ៉ាប្រឆាំង នឹងការសម្លាប់ ពុទ្ធសាសនិក របស់រដ្ឋាភិបាល វៀតណាមខាងត្បូង

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- ក្នុងអំឡុង សង្គ្រាមលោក លើកទី២ រដ្ឋ West Bengal ប្រទេសឥណ្ឌា ស្ថិតនៅក្រោមស្ថានភាព អត់អាហារ ហើយមនុស្សចំនួន ៣លាននាក់ បានស្លាប់ដោយសារ ភាពអត់ឃ្លាន និងកង្វះអាហាររូបត្ថម្ភ

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- អ្នកស្រី Carol Guzy បានផ្តិតយក រូបថត ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដែលបង្ហាញពីទិដ្ឋភាព បីទារក តាមចន្លោះ របងបន្លាលួស យ៉ាងប្រុងប្រយ័ត្ន  ដើម្បីឲ្យទារកនោះ បានជួបជុំ គ្រួសាររបស់គេ

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

- ក្មេងស្រី Hao Dongdong អាយុ ១៥ឆ្នាំ រស់នៅខេត្តអានហ៊ួយ បានពាក់ក្បាលគោ ក្រាបនៅតាមចិញ្ចើមផ្លូវ ឲ្យគេជិះ ក្នុង១លើក ៥យ័ន (០,៧៧ដុល្លារ) ដើម្បីប្រមូលប្រាក់ ទាំងនោះ យកទៅព្យាបាល ឪពុកចំណាស់ ដែលកំពុងមានជំងឺឆ្អឹង ធ្ងន់ធ្ងរ

រូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាព ដ៏ឈឺផ្សារ និងរំជួលចិត្ត ឃើញហើយ សឹងទប់ទឹកភ្នែក មិនបាន!

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត