ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​៥​នាក់ រួម​ជាមួយ​គ្រឿងញៀន​២០​កញ្ចប់​តូច ត្រូវ​បាន​​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ ​​ចុះ​​បង្ក្រាបកាលពី​វេលា​ម៉ោង៩​ព្រឹក​ថ្ងៃ​ទី​១៥ ​​កុ​ម្ភៈ ​២០១៦​ នៅ​​​ក្នុង​ក្រុម​៨ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ​។

​ជន​​សង្ស័យ​ទាំង​៥​នាក់​ខាង​លើ​នេះ​ ​មាន​ ​១-​ឈ្មោះ ​កុ​ល ខេមរា ហៅអា​ខ្លា ភេទប្រុស អាយុ​២៦​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​ ២-​ឈ្មោះ រ័​ត្ន សំណាង ភេទប្រុស អាយុ២៤​ឆ្នាំ​ ​​មុខរបរ​មិន​ពិតប្រាកដ ​មាន​ទីលំនៅភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ៣-​ឈ្មោះ ចេ​ត រត​នៈ ហៅអា​យក្ស ភេទប្រុស អាយុ​២៤​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ​​៤-​ឈ្មោះ ស្រេង វាសនា ភេទប្រុស អាយុ​២២​ឆ្នាំ ​ជា​កម្មករ​ផ្សារ​ដែក មាន​ទីលំនៅភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​ ​និង​​៥​-​ឈ្មោះ ហេង សូ​ដា​​​រ៉ាត់​ ​អាយុ​២៨​ឆ្នាំ ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅក្នុង​បុរី​មហាសេដ្ឋី​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ ។

ចំណែក​​វត្ថុ​តាង​​ដែល​​ដកហូត​បាន​​​ រួម​មាន​ ថ្នាំ​ញៀន​ក្រាម​ស​ថ្លា​ចំនួន២០​កញ្ចប់ ​ជញ្ជីង​២​​ ទូរ​ស័ព្ទ​៣​ ដែកកេះ​មួយ​ចំនួន​ធំ ស្លាក​លេខ​ម៉ូតូ​​១​​ ម៉ូតូ​២​គ្រឿង ​​​កាបូបស្ពាយ​​​២ ​ព្រម​ទាំង​​ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​​២​សម្រាប់​ ។

ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថ​​កិច្ច​ប​ញ្ចូ​ន​ទៅ​​​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​សួរ​នាំ​បន្ថែម និង​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​​​ចាត់ការ​​តាម​ច្បាប់ ៕​