ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ឆ្នាំ​២០១៥ ជា​ឆ្នាំ​ដ៏​បង្ហូរឈាម​សម្រាប់​ជន​ស៊ី​វិល​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់តាំងពី អ​.​ស​.​ប ចាប់ផ្តើម​ពី​ឆ្នាំ​២០០៩​មក រាប់​ចំនួន​ជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ស្លាប់ ឬ​របួស​ក្នុង​ជម្លោះ​ដែល​ការ​កើនឡើង​នេះ​ជួន​ពេល​គ្នា​នឹង​ការ​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ​របស់​អូតង់ ។

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន អ​.​ស​.​ប ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ថា សង្គ្រាម​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ស៊ី​វិល​សរុប​១១.០០២​នាក់ ក្នុង​នោះ​៣.៥៤៥​នាក់​ស្លាប់​ក្នុង​ឆ្នាំ​២០១៥ ជា​តួលេខ​មួយ​មានការ​កើនឡើង​៤% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ។ ការ​កើនឡើង​នេះ​មក​ពី​ការ​បង្កើន​ការ​វាយប្រហារ​របស់​ពួក​តា​លី​បង់​ក្នុង​ទីក្រុង​ទាំងឡាយ ។

តំណាង​ពិសេស អ​.​ស​.​ប ប្រចាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក NICHOLAS HAYSOM អះអាង​ថា ការ​វាយប្រហារ​លើ​បណ្តាជន​ស៊ី​វិល​មិន​អាច​ទទួលយក​បាន​ទាំងស្រុង ។ លោក​អំពាវនាវ​ដល់​ពួក​អ្នក​បង្ក​ការ​ឈឺចាប់​ទាំងនេះ​ចំពោះ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ឱ្យធ្វើ​សកម្មភាព​ជាក់ស្តែង​ដើម្បី​ការពារ​បណ្តាជន​ស៊ី​វិល ហើយ​បញ្ចប់​ការ​សម្លាប់​រង្គាល ។

ការ​ប្រយុទ្ធ​គ្នា និង​ការ​វាយប្រហារ​ភេរវកម្ម​ក្នុង​បណ្តា​តំបន់​មាន​មនុស្ស​ច្រើន​កុះករ​ជា​មូលហេតុ​សំខាន់​នៃ​ការ​ស្លាប់​ជន​ស៊ី​វិល​ច្រើន​ក្នុង​ឆ្នាំ​២០១៥ ។ របាយការណ៍​នេះ​រៀបរាប់​ពី​ការ​លុ​ក​ចូល​របស់​ពួក​តា​លី​បង់​ក្នុង​ទីក្រុង​ទាំងឡាយ ពិសេស​ការ​វាយលុក​ចូល​កាន់កាប់​រយៈពេល​ខ្លី​នូវ​ទីប្រជុំជន​ខេត្ត​គុន​ឌុ​ស​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​។ ក្នុង​ចំណោម​ជន​ស៊ី​វិល​រង​គ្រោះ​១​ភាគ​៤​ជា​កុមារ​ក្នុង​ឆ្នាំ​២០១៥ ៕