​ទោះ​មមាញឹក​ក្នុង​អាជីវកម្ម តែ លោក គួច ម៉េង​លី មិនដែល​ភ្លេច​ការងារ​សប្បុរសធម៌​ឡើយ​

​ប្រមាណ​ជា​10​ឆ្នាំ​ចុង​ក្រោយនេះ​គេ​សង្កេតឃើញថា នាយក​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង គឺ​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ក្រៅពី​មមាញឹក​ក្នុង​កិច្ចការងារ​អាជីវកម្ម​លើ​វិស័យ អប់រំ លោក​ឧកញ៉ា​ក៏​មិន​ភ្លេច​ការងារ​សប្បុរសធម៌​ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​សង្គម​ឡើយ​។ ជារឿយៗ​លោក​ឧកញ៉ា​តែងតែ​បរិច្ចាគ​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ដូចជា ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ជនក្រីក្រ​ដោយ​ឥតគិតថ្លៃ ចែក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ សម្ភារ​សិក្សា និង​ការកសាង​សមិទ្ធផល​ផ្សេងៗ​ជាដើម តាមរយៈ​មូលនិធិ​របស់គាត់​គឺ មូលនិធិ ម៉េង​លី ជេ​. គួច​។​

​ជាក់ស្តែង​នៅ​រៀងរាល់ថ្ងៃ​ឧបោសថសីល​ម្តងៗ ក្រុមការងារ​មូលនិធិ ម៉េង​លី ជេ​. គួច តែងតែ​ចុះ តាម​សហគមន៍​ក្រីក្រ​នានា ដើម្បី​បរិច្ចាគ​អាហារ​សប្បុរសធម៌​ជូន​ដល់​ប្រជាជន​ខ្វះខាត ហើយ​កាលពី សប្តាហ៍​កន្លងទៅ​នេះដែរ ក្រុមការងារ​បាន​បរិ​ច្ចាគ​បបរគ្រឿង និង​នំ​ដូ​ណាត់​ជូន​ដល់​ជនក្រីក្រ​នៅ​ខាង ក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ដែលមាន​ប្រជាជន​មក​ទទួលទាន​សរុប​ចំនួន​ជាង​200​នាក់​។

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន អ្នកស្រី សោម សា​ម៉េ​ត ក្នុង​វ័យ​50​ឆ្នាំ​ប្លាយ មាន កូន​5​នាក់​រស់នៅ​ក្រោម​បន្ទុក បាន​រៀប​រាប់ទាំង​អួលដើមក​ថា សព្វថ្ងៃ​ចំណូល​ដែល​ទទួលបាន​គឺ​មិន អាចឆ្លើយតប​ទៅនឹង​តម្រូវ​ការចាយវាយ​ប្រចាំថ្ងៃ​ឡើយ​។ រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ម្លោះ​ហើយ មានតែ​ឱ្យ​កូន​ឈប់រៀន ហើយ​នាំគ្នា​ទៅធ្វើ​ការ​សំណង់ ឬ​រោងចក្រ​គ្រាន់​បាន​ប្រាក់ចំណូល​បន្ថែម​យក មកជួយ​សម្រាល​បន្ទុក​គ្រួសារ​។ អ្នកស្រី​បន្តថា “​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ខ្ញុំ​បានទទួល​ទាន​អាហារ​សប្បុរសធម៌​រប​ស់​មូលនិធិ ម៉េង​លី ជេ​. គួច​។ កាលពី​លើក​មុន ខ្ញុំ​ចាំបាន​ថា ក្រុមការងារ​មូលនិធិ មិនមែន​គ្រាន់តែ​ចុះ​បរិច្ចាគ​អាហារ​ប៉ុណ្ណោះ​ទេ ពួកគាត់​ថែមទាំង​យក​សម្លៀកបំពាក់​មក​ចែកជូន​ប្រជាជន ក្រីក្រ​នៅ​តំបន់​នេះ​ទៀតផង​”​។​
​ទោះ​មមាញឹក​ក្នុង​អាជីវកម្ម តែ លោក គួច ម៉េង​លី មិនដែល​ភ្លេច​ការងារ​សប្បុរសធម៌​ឡើយ​

​ក្នុង​ទិដ្ឋភាព​អ៊ូអរ អ្នកខ្លះ​បរិភោគ​បបរគ្រឿង អ្នក​ខ្លះទៀត​បានទទួល​ទាន​រួចរាល់​ហើយ​នោះ  ពួកគាត់​បាន​រៀបរាប់​ឱ្យដឹងថា ពួកគាត់​មាន​ក្តីរំភើប​រីករាយ និង​ត្រេកអរ​ជា​ពន់ពេក ដោយបាន​ទទួល ទាន​អាហារ​ដ៏​ឆ្ងាញ់​ពិសា និង​ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ក្រុមការងារ​មូលនិធិ ម៉េង​លី ជេ​. គួច​៕

(​អត្ថបទ​សាលា​)

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​