សម្តេច ហ៊ុន សែន ព្រលះ​អាមេរិក​ធ្ងន់ៗ​នា​ជំនួប​ជាមួយ​សហគមន៍​ខ្មែរ​នៅលើ​ទឹកដី​អាមេរិក​

​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​បណ្តា​ប្រជាជន​កម្ពុជា​នៅ​ទីក្រុង Rancho Mirage នៃ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា សម្តេច ហ៊ុន សែន បាន​រិះគន់​សហរដ្ឋអាមេរិក​ខ្លាំង​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លើកឡើង​ទាំង​បញ្ហា​បំណុល បញ្ហា​គ្រប់គ្រង​អាវុធ​អាមេរិក និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​ដែល​អាមេរិក​ដឹកនាំ​ផងដែរ​។
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​សហរដ្ឋអាមេរិក​ខ្លាំងៗ​ក្នុងពេលដែល​លោក​ជួប​សំណេះសំណាល​ជាមួយ​បណ្តា​ប្រជាជន​កម្ពុជា​រស់នៅ​សហរដ្ឋអាមេរិក​នៅ​ទីក្រុង Racho Mirage មួយ​ថ្ងៃមុន​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន​មកដល់​។

​ទីមួយ​គឺ លោក​រិះគន់ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​អាមេរិក​ដឹកនាំ​មាន​សមាជិក​សរុប​ចំនួន ១២ តែមាន​សមាជិក​អាស៊ាន​តែ​៤ ចូលរួម​នោះ អាច​ហែក​អាស៊ាន​ជា​ផ្នែក​។ សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា លោក​បាន​ចោទសួរ​ពី​បញ្ហា​កិច្ចព្រមព្រៀង​នេះ​ចំនួន ២​ដង រួចមក​ហើយពី​មូលហេតុ​ដែលមាន​សមាជិក​តែ​អាស៊ាន​តែ ៤​ចូលរួម​។  លើកទីមួយ លោក​លើកឡើង​នៅ​ទីក្រុង ដា​វ៉ូស ប្រទេស​ស្វី​ស និង​ទី​ពីរ​នៅ​វេទិកា​សេដ្ឋកិច្ច​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ឆ្នាំមុន​។

​ទី​ពីរ​សម្តេច ហ៊ុន សែន ក៏បាន​ទិ​ទៀត​អាមេរិក​ដែល​តែង​ប្រាប់​គេឯង កុំ​ឲ្យ​ទៅ​កៀក  កុំ​ឲ្យ​រកស៊ី​ជាមួយ​ចិន តែ​ខ្លួនឯងរ​ត់ទៅ​ខ្ចី​ចិន និង​ជំពាក់​ចិន​រុំ​ក្បិន​។ លោក​ថា អាមេរិក​នេះហើយ​ដែល​ជំពាក់​បំណុល​បំណុល​ប្រជាជន​ច្រើនជាងគេ ក្នុងនោះ​អាមេរិក​ក៏​ជំពាក់​ចិន​ច្រើន​ផងដែរ​។ ក្រៅពី​ទិតៀន​លោក ថា កម្ពុជា​មិន​ចង់ទៅ​កៀក​អ្នកណា​ជាង​អ្នកណា​ទេ តែ​កម្ពុជា​ចង​ធ្វើជា​មិត្ត​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​។​
​ក្រៅពីនេះ​ស​ម្តេចក៏​ឆ្លៀត រិះគន់​អាមេរិក ដែល​តែង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គេ​។ លោក​បាន​ប្រាប់​ឲ្យ​អាមេរិក​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​ឲ្យ​រួចរាល់​ទម្រាំ​ជួយ​ដោះស្រាយ​បញ្ហា​ប្រទេស​។  លោក​លើកឡើងថា អាមេរិក​ត្រូវ​ដោះស្រាយ បញ្ហា​អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​អាវុធ​នៅ​អាមេរិក ដែល​កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​សន្តិសុខ​ច្រើន​ឆ្នាំ​មកនេះ​។​

 តាមពិតទៅ ការ​រឹតបន្តឹង​ការគ្រប់គ្រង​អាវុធ​ជា​អ្វីដែល​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា ខ្វល់ខ្វាយ​និង​ចង់​ដោះស្រាយ​មុនពេល​ផុត​អាណត្តិ ព្រោះ​ការកាន់កាប់​អាវុធ​ដោយ​សេរី​នេះ​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​រស់នៅក្នុង​ស្ថានភាព​ភ័យខ្លាច​។ ប៉ុន្តែ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​មិន​ចង់ឃើញ​ច្បាប់គ្រប់គ្រងអាវុធ​តឹងរឹង​មួយ​នឹងត្រូវ​ដាក់ចេញ​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​ប្រយោជន៍​ក្រុមហ៊ុន​លក់​អាវុធ​ធំៗ​និង​ប្រជាជន​អាមេរិក​ដែលមាន​សិទ្ធិ​គ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​ងាយស្រួល​នោះ​។ 

​មួយវិញទៀត​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​ចង្អុលបង្ហាញ​ពី​បញ្ហា​ក្នុងស្រុក​អាមេរិក ដូចជា​ការ រើសអើង​សាសនា​ជាដើម ដោយ​លើកយក​សម្តី​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ ដែលថា បើ​ឈ្នះឆ្នោត​នឹង​ហាម​ប្រជាជន​ម៉ូ​ស្លី​ម​មិន​ឲ្យ​ចូល​ដី​អាមេរិក​កន្លងមក​នោះ​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​