មន្រ្តី NGOs សារទចំពោះ ទីស្ដីការគណៈរដ្ឋមន្រ្ដី លុបចោលកិច្ចសន្យា ភាស៊ី ពីក្រុមហ៊ុនរត្ន សុភាព

ភ្នំពេញ៖ មន្រ្តីអង្គការក្រៅរដ្ឋាភិបាល (NGOs) នៅរសៀល ថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ថា សាទរចំពោះទីស្ដីការគណៈរដ្ឋមន្រ្ដី ដែលបានសម្រេច លុបចោលកិច្ចសន្យា ភាស៊ី ពីក្រុមហ៊ុន រត្ន សុភាព ដែលបង្កផលប៉ះពាល់ជាច្រើន ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអាជីវករតូចតាច។

លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើល អង្គការសិទ្ធិមនុស្ស របស់អង្គការលីកាដូ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល “បើសិនជាក្រុមហ៊ុននេះ ធ្វើខុស គាត់ធ្វើឲ្យប៉ះពាល់ ដល់ប្រយោជន៍សាធារណៈ ប្រយោជន៍ជាតិ ក៏ប្រយោជន៍ខ្លូនគាត់ ដល់ពេលយើងលុបចោលកិច្ចសន្យា យើងមានការសារទ ដូច្នេះបើកសិនជាទុកទៅនាំ ឲ្យមានផល ប៉ះពាលច្រើន”។

សូមបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើឲ្យអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស លុបកិច្ចសន្យាម៉ៅការ ប្រមូលចំណូលភាស៊ីទាំងអស់ របស់ក្រុមហ៊ុនរត្ន សុភាព។នេះបើកយោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវលុបចោលកិច្ចសន្យា វិនិយោគរបស់លោកស្រីរត្ន សុភាព ដែលជាប្រធានក្រុមហ៊ុន រត្ន សុភាព ,  អនុវត្តវិធានការតឹងរឹងដោយប្តឹង ទៅតុលាការដើម្បីទារបំណុលទាំងអស់ និង អនុញ្ញាតឲ្យសាលារាជធានីភ្នំពេញ ស្វែងរកអ្នកម៉ៅការថ្មី ដោយអនុវត្តតាម នីតិវិធីហិរញ្ញវត្ថុជាធរមាន ៕