Camhomes ជ្រើសរើសដៃគូ បុកគ្រឹះដែល ឈានមុខគេនៅ ក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍន៍ ខុនដូ D’seaview

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន Camhomes បានចាប់ដៃគូជាមួយ ក្រុមហ៊ុន MCCO (Cambodia) Co., Ltd សម្រាប់ការបុកគ្រឹះ អគារខុនដូ D’seaview នៅខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ ដ៏សំខាន់មួយ នៅក្នុងប្រទេសកម្ពុជា។

លោក Dato’ Dr Johnny Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Camhomes បានឲ្យដឹងថា «ដោយសារតែ ក្រុមហ៊ុន MCCO មានបទពិសោធន៏ បុកគ្រឹះសំណង់អគារ ជាច្រើននៅក្នុង ប្រទេសកម្ពុជា ក៏ដូចជាបណ្តា ប្រទេសដទៃទៀត ធ្វើឲ្យយើងមានទំនុកចិត្ត ថាពួកគេអាច សម្រេចគម្រោង របស់យើងក្នុងការ បុកគ្រឹះប្រកបដោយ សុវត្ថិភាពនិងប្រសិទ្ធភាព ទៅតាមស្តង់ដារអន្តរជាតិ សម្រាប់គម្រោងទីមួយ របស់យើងនៅក្នុងខេត្តព្រះសីហនុ»។

MCCO គឺជាក្រុមហ៊ុនវិស្វកម្ម អន្តរជាតិដែលជាផ្នែក មួយរបស់ក្រុមហ៊ុន Metallurgical Corporation of China Ltd (MCC) នៅក្នុងប្រទេសចិន ហើយត្រូវបាន ទទួលស្គាល់ថាជា ក្រុមហ៊ុនជាអន្តជាតិ ដែលនាំមុខគេមួយ ក្នុងពិភពលោក។ ក្រុមហ៊ុននេះល្បីល្បាញ ដោយសារ តែមានបទពិសោធន៍ និងភាពខ្លាំងពូកែ ផ្នែកវិស័យវិស្វកម្ម ការអភិវឌ្ឍធនធាន ការផលិតបរិក្ខារ ការផ្គត់ផ្គង់ ក៏ដូចជាការសាងសង់ និង ការអភិវឌ្ឍអចលនទ្រព្យ។

លោក Xie Hong jun ប្រធានគម្រោងនៃក្រុមហ៊ុន MCCO បានលើកឡើងថា៖ « D’seaview គឺជាគម្រោងដ៏ ពិសេសរបស់ពួកយើង។ ដោយសារតែយើងមាន បទពិសោធន៍បុកគ្រឹះអគារ ល្បីៗជាច្រើន នៅក្នុងតំបន់អាស៊ី  យើងជឿជាក់ថាយើង អាចរួមចំណែកសាងសង់ លំនៅដ្ឋាន ដ៏ល្អមួយទៅតាម លក្ខខ័ណ្ឌដ៏តឹងរឹង របស់ក្រុមហ៊ុន Camhomes »។

MCCO បានធ្លាប់បានធ្វើការលើ គម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងតំបន់អាស៊ីដូចជា អគារ Tropicana Avenue នៅក្នុងប្រទេសម៉ាឡេស៊ី អគារ Gateway tower នៅប្រទេសហ្វីលីពីន អគារCentral Bank Tower នៅគុយវែត និងសំណង់អគារជាច្រើនទៀត។

D’seaview នឹងត្រូវសាងសង់ នៅលើផ្ទៃដីដែលហ៊ុព័ទ្ធ ដោយជុំវិញទីធ្លាសួនច្បារ ដ៏ធំល្វឹងល្វើយ មានកន្លែងក្មេងលេង និងមានទីធ្លាសម្រាប់ សម្រាក់លម្ហែ ឬ កន្លែងលេងកីឡា នៅចំកណ្តាល ទីក្រុងពណ៌បៃតង។ អគារទាំង៤របស់ខុនដូនេះ ត្រូវបានរចនាយ៉ាងល្អ ឯកព្រមទាំមាន ទីធ្លាធំទូលាយ មានចតរថយន្ត និង មានការការពារសុវត្ថិភាព ២៤ ម៉ោង ហើយក៏មានការផ្លូវដ៏ស្រស់ស្អាតដែលភ្ជាប់ពី អគារមួយទៅអគារមួយ។

នៅក្បែរខុនដូ D’seaview មានអគារពាណិជ្ជកម្មដ៏ធំ ដែលសមស្របសម្រាប់ធ្វើជា ការិយាល័យ ឬទីតាំងពាណិជ្ជកម្មដូចជា៖ អាហារដ្ឋាន បា មន្ទីរពេទ្យ ហាងកែសម្ផស្ស ហាងលក់ទំនិញ ធនាគារ និង សេវាកម្មផ្សេងៗទៀត។ ប្លង់អគារពាណិជ្ជកម្ម មានភាពទូលាយ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ សសរគ្រឹះដ៏រឹងមាំ ត្រូវបានប្រើដើម្បីទ្រ អគារទាំងមូល ដែលធ្វើឲ្យផ្នែកខាងក្នុង អគារមានភាពទូលាយ និងអាចតុបតែងបានច្រើន។

ការងារបុកគ្រឹះ ត្រូវបានរំពឹងទុកថានឹង ចាប់ផ្តើមនៅខែនេះហើយ ប៉ាន់ប្រមាណថានឹង បញ្ចប់នៅ ខែមិថុនា។ ក្នុងពេលតំណាលគ្នា នេះចំពោះ លោកអ្នកដែលចង់បាន កន្លែងស្នាក់នៅក្បែរមាត់ សមុទ្រ ហើយមានការរស់នៅដូចប្រទេសសិង្ហបុរី លោកអ្នកអាចមកការិយាល័យ របស់ Camhomes ដែលមានទីតាំង នៅក្នុងអគារកាណាឌីយ៉ា ហើយអាចសាកសួរ ជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីដឹងអំពីព័ត៌មាន លំអិតពីគម្រោង អភវឌ្ឍន៍មួយនេះ ឬ លោកអ្នកអាច ទំនាក់ទំនងមកកាន់ លេខ 023 985 828 / 097 768 9090 ឬ ចូលទៅកាន់គេហទំព័រ

Camhomes ជ្រើសរើសដៃគូ បុកគ្រឹះដែល ឈានមុខគេនៅ ក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍន៍ ខុនដូ D’seaview

Camhomes ជ្រើសរើសដៃគូ បុកគ្រឹះដែល ឈានមុខគេនៅ ក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍន៍ ខុនដូ D’seaview

Camhomes ជ្រើសរើសដៃគូ បុកគ្រឹះដែល ឈានមុខគេនៅ ក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍន៍ ខុនដូ D’seaview