ក្រុមហ៊ុន Camhomes ជ្រើសរើស​ដៃគូ​បុកគ្រឹះ​ដែល​ឈានមុខ​គេ​នៅក្នុង​តំបន់​អា​សុ​ី​ដើម្បី​អភិវឌ្ឍន៍​ខុន​ដូ D’seaview

: ​ថ្មីៗ​នេះ​ក្រុមហ៊ុន Camhomes បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន MCCO (Cambodia) Co., Ltd សម្រាប់​ការបុក​គ្រឹះ​អគារ​ខុន​ដូ D’seaview នៅ​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក Dato’ Dr Johnny Ong នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Camhomes បានអោយដឹងថា​៖ «​ដោយសារតែ​ក្រុមហ៊ុន MCCO មាន​បទពិសោធ​ន៏​បុកគ្រឹះ​សំណង់​អគារ​ជាច្រើន​នៅក្នុង ប្រទេស​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត ធ្វើអោយ​យើង​មាន​ទំនុកចិត្ត​ថា​ពួកគេ​អាច ស​ម្រេ​គម្រោង​របស់​យើង​ក្នុងការ​បុកគ្រឹះ​ប្រកបដោយ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ទៅតាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​គម្រោង​ទីមួយ​របស់​យើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​»​។​

MCCO គឺជា​ក្រុមហ៊ុន​វិស្វកម្ម​អន្តរជាតិ​ដែលជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Metallurgical Corporation of China Ltd (MCC) នៅក្នុង​ប្រទេស​ចិន ហើយ​ត្រូវបាន​ទទួលស្គាល់ថា​ជា ក្រុមហ៊ុន​ជា​អន្តជាតិ​ដែល​នាំមុខគេ​មួយ​ក្នុង​ពិភពលោក​។ ក្រុមហ៊ុន​នេះ​ល្បីល្បាញ​ដោយសារ តែមាន​បទពិសោធន៍ និង​ភាព​ខ្លាំងពូកែ​ផ្នែក​វិស័យ​វិស្វកម្ម ការអភិវឌ្ឍ​ធនធាន ការផលិត​បរិក្ខារ ការផ្គត់ផ្គង់ ក៏ដូចជា​ការសាងសង់ និង ការអភិវឌ្ឍ​អចលនទ្រព្យ​។​

​លោក Xie Hong jun ប្រធាន​គម្រោង​នៃ​ក្រុមហ៊ុន MCCO បាន​លើកឡើងថា​៖ « D’seaview គឺជា​គម្រោង​ដ៏​ពិសេស​របស់​ពួកយើង​។ ដោយសារតែ​យើង​មានបទពិសោធន៍​បុកគ្រឹះ​អគារ ល្បីៗ​ជាច្រើន​នៅក្នុង​តំបន់​អា​សុ​ី  យើង​ជឿជាក់ថា​យើង​អាចរួមចំណែក​សាងសង់​លំនៅដ្ឋាន ដ៏​ល្អ​មួយ​ទៅតាម​លក្ខ​ខ័​ណ្ឌ​ដ៏​តឹងរឹង​របស់​ក្រុមហ៊ុន Camhomes »​។​

MCCO បាន​ធ្លាប់បាន​ធ្វើការ​លើ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅក្នុង​តំបន់​អា​សុ​ី​ដូចជា អគារ Tropicana Avenue នៅក្នុង​ប្រទេស​ម៉ាឡេស៊ី អគារ Gateway tower នៅ​ប្រទេស​ហ្វីលីពីន អគារ​Central Bank Tower នៅ​គុយវែត និង​សំណង់​អគារ​ជាច្រើន​ទៀត​។​
 
D’seaview នឹងត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ដែល​ហ៊ុំព័ទ្ធ​ដោយ​ជុំវិញ​ទីធ្លា​សួនច្បារ​ដ៏​ធំ​ល្វឹងល្វើយ មាន​កន្លែង​ក្មេង​លេង និង​មាន​ទីធ្លា​សម្រាប់​សម្រាក់លម្ហែ ឬ កន្លែង​លេង​កីឡា​នៅ​ចំ​កណ្តាល ទីក្រុង​ពណ៌​បៃតង​។ អគារ​ទាំង​៤​របស់​ខុន​ដូ​នេះ ត្រូវបាន​រចនា​យ៉ាង​ល្អ​ឯក​ព្រម​ទាំ​មាន ទីធ្លា​ធំ​ទូលាយ មាន​ចត​រថយន្ត និង មានការ​ការពារ​សុវត្ថិភាព ២៤ ម៉ោង ហើយក៏​មានការ​ផ្លូវ​ដ៏​ស្រស់ស្អាត​ដែល​ភ្ជាប់​ពី​អគារ​មួយ​ទៅ​អគារ​មួយ​។​

​នៅក្បែរ​ខុន​ដូ D’seaview មាន​អគារ​ពាណិជ្ជកម្ម​ដ៏​ធំ ដែល​សមស្រប​សម្រាប់ធ្វើ​ជា ការិយាល័យ ឬ​ទីតាំង​ពាណិជ្ជកម្ម​ដូចជា​៖ អាហា​រដ្ឋា​ន បា មន្ទីរពេទ្យ ហាង​កែ​សម្ផស្ស ហាង​លក់ទំនិញ ធនាគារ និង សេវាកម្ម​ផ្សេងៗ​ទៀត​។ ប្លង់​អគារ​ពាណិជ្ជកម្ម មាន​ភាព​ទូលាយ​ទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ​។ សសរ​គ្រឹះ​ដ៏​រឹងមាំ​ត្រូវបាន​ប្រើ​ដើម្បី​ទ្រ អគារ​ទាំងមូល​ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាងក្នុង​អគារ​មាន​ភាព​ទូលាយ​និង​អាច​តុបតែង​បាន​ច្រើន​។

​ការងារ​បុកគ្រឹះ​ត្រូវបាន​រំពឹងទុក​ថា​នឹង​ចាប់ផ្តើម​នៅ​ខែ​នេះហើយ​ប៉ាន់ប្រមាណ​ថា​នឹង​បញ្ចប់​នៅ ខែមិថុនា​។ ក្នុងពេល​តំណាលគ្នា​នេះ​ចំពោះ លោកអ្នក​ដែល​ចង់បាន​កន្លែង​ស្នាក់នៅ​ក្បែរ​មាត់ សមុទ្រ ហើយ​មានការ​រស់នៅ​ដូច​ប្រទេស​សិង្ហ​បុរី លោកអ្នក​អាចមក​ការិយាល័យ​របស់ Camhomes ដែលមាន​ទីតាំង​នៅក្នុង​អគារ​កាណាឌីយ៉ា ហើយ​អាច​សាកសួរ​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​ដើម្បី​ដឹង​អំពី​ព័ត៌មាន​លំអិត​ពី​គម្រោង​អ​ភ​វឌ្ឍន៍​មួយ​នេះ ឬ លោកអ្នក​អាច ទំនាក់ទំនង​មកកាន់ លេខ 023 985 828 / 097 768 9090 ឬ ចូលទៅ​កាន់​គេហទំព័រ www.mycamhomes.com

ក្រុមហ៊ុន Camhomes ជ្រើសរើស​ដៃគូ​បុកគ្រឹះ​ដែល​ឈានមុខ​គេ​នៅក្នុង​តំបន់​អា​សុ​ី​ដើម្បី​អភិវឌ្ឍន៍​ខុន​ដូ D’seaview

ក្រុមហ៊ុន Camhomes ជ្រើសរើស​ដៃគូ​បុកគ្រឹះ​ដែល​ឈានមុខ​គេ​នៅក្នុង​តំបន់​អា​សុ​ី​ដើម្បី​អភិវឌ្ឍន៍​ខុន​ដូ D’seaview

ក្រុមហ៊ុន Camhomes ជ្រើសរើស​ដៃគូ​បុកគ្រឹះ​ដែល​ឈានមុខ​គេ​នៅក្នុង​តំបន់​អា​សុ​ី​ដើម្បី​អភិវឌ្ឍន៍​ខុន​ដូ D’seaview