គូ​ស្នេហ៍​ ៣៤៨៦គូ​នៅ​ថៃ​ រៀបការ​​នៅ​ ថ្ងៃ​​១៤កុម្ភៈ​ ម្សិល​មិញ

គូ​ស្នេហ៍​ ៣៤៨៦គូ​នៅ​ថៃ​ រៀបការ​​នៅ​ ថ្ងៃ​​១៤កុម្ភៈ​ ម្សិល​មិញ

គូ​ស្នេហ៍​សរុប​ចំនួន ៣៤៨៦ គូ​​​​​​ពី​ទី​ក្រុង​បាងកក ​បាន​​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ ១៤​កុម្ភៈ ​ត្រូវ​នឹង​​ថ្ងៃ​ទិវា​ក្ដី​​ស្រលាញ់ Valentine’s Day ​ ម្សិល​មិញ​​ ក្នុង​​សង្កាត់ Bang Rak ដែល​ជា​កន្លែង​ល្បី​​​នៃ​គូ​ស្នេហ៍។ នេះ​បើ​យោង​តាម​ Thai Rath។

 

គូ​ស្នេហ៍​ ៣៤៨៦គូ​នៅ​ថៃ​ រៀបការ​​នៅ​ ថ្ងៃ​​១៤កុម្ភៈ​ ម្សិល​មិញ
 

ស្រប​ពេល​ដែល​ ថ្ងៃ​ Valentine’s Day ចំ​ថ្ងៃ​អាទិត្យ សង្កាត់​​ចំនួន ៣៨​ នៃ​សង្កាត់​សរុប​ ៥០ ​ក្នុង​ក្រុង​បាងកក នៅ​តែ​បើក​ទ្វារ​ធ្វើ​ការ​​ជូន ដល់​គូ​ស្នេហ៍​ ដែល​ចង់​​ចុះ​សំបុត្រ​រៀប​ការ​នៅ​ថ្ងៃ​ពិសេស​នោះ។ នៅ​​សង្កាត់ Bang Rak គូ​ស្នេហ៍​ ១០៥៤ គូ​បាន​ចុះ​សំបុត្រ​​រៀប​ការ​​​​​ ម្សិល​មិញ ដែល​​ក្នុង​នោះ​ មាន ជាង​ ២០០ គូ​បាន​មក​ចាំ​ តាំង​ពី​ព្រលឹម​ សម្រាប់​ការ​មាន​ឱកាស​ឈ្នះ​រង្វាន់​ ​​​​​សំបុត្រ​អាពាហ៍ពិពាហ៍​​​មាស។

 

គូ​ស្នេហ៍​ស្រលាញ់​គ្នា​រយៈ​ពេល ១០​ឆ្នាំ គឺ​លោក Trairat Chaleitrai និង​ អ្នក​នាង Siriporn Boonnop គឺ​ជា​គូ​ស្រករ​ដែល​បាន​​​ឈ្នះ​ ដំណើរ​កម្សាន្ត​​ក្រេប​ទឹក​ឃ្មុំ​ទៅ​​ ប្រទេស​កូរ៉េ​ រួម​មានកញ្ចប់​ថវិកា​ធានា​រ៉ាប់រង​ចំនួន ២​លាន​បាត (ប្រហែល ៥៦១០២ ដុល្លារ) សំបុត្រ​អាពាហ៍ពិពាហ៍​​​មាស តម្លៃ ២​ម៉ឺន​បាត (ប្រហែល​ ៥៦២ ដុល្លារ)។ គូ​ស្នេហ៍​ឈ្នះ​រង្វាន់​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​មក​ដល់​ ​ទី​តាំង​សាលា​សង្កាត់ Bang Rak ​​​​​​​​​​​​​នៅ​ម៉ោង​ ៥​ព្រឹក​ព្រលឹម ប៉ុន្តែ​ពុំ​បាន​រំពឹង​ថា​នឹង​ឈ្នះ​នោះ​ទេ។

 

គូ​ស្នេហ៍​ ៣៤៨៦គូ​នៅ​ថៃ​ រៀបការ​​នៅ​ ថ្ងៃ​​១៤កុម្ភៈ​ ម្សិល​មិញ
 

ចំនួន​គូ​ស្នេហ៍​ធ្វើ​​សំបុត្រ​អាពាហ៍ពិពាហ៍​​​ក្នុង​ប្រទេស​ថៃ នៅ​ថ្ងៃ Valentine’s Day ​បាន​កើន​ឡើង​​​ចំនួន ៥៧៨ គូ​​ ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន។ ក្រៅ​ពី​សង្កាត់ Bang Rak សង្កាត់​​ Laski បាន​ធ្វើ​​សំបុត្រ​អាពាហ៍ពិពាហ៍​ឲ្យ​គូ​​ស្រករ​ ១៧៣ គូ សង្កាត់ Bang Sue ១៦០ គូ និង​សង្កាត់ Sapansoong ១៣៦ គូ។

 

តាម​ប្រភព​ Thai Rath និង M Thai អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ ​ក្នុង​ប្រទេស​ថៃ គឺ​គ្មាន​របាយ​ការណ៍​នៃ​ការ​សុំ​លែង​លះ​ពី​គូ​ស្រករ​ណា​ឡើយ នា​ថ្ងៃ ១៤ កុម្ភៈ​ម្សិល​មិញ៕

 

គូ​ស្នេហ៍​ ៣៤៨៦គូ​នៅ​ថៃ​ រៀបការ​​នៅ​ ថ្ងៃ​​១៤កុម្ភៈ​ ម្សិល​មិញ
គូ​ស្នេហ៍​ ៣៤៨៦គូ​នៅ​ថៃ​ រៀបការ​​នៅ​ ថ្ងៃ​​១៤កុម្ភៈ​ ម្សិល​មិញ
គូ​ស្នេហ៍​ ៣៤៨៦គូ​នៅ​ថៃ​ រៀបការ​​នៅ​ ថ្ងៃ​​១៤កុម្ភៈ​ ម្សិល​មិញ
 

ចុចអាន៖ សាលាសង្កាត់​ច្រើន​នៅ​ថៃ​ នៅ​តែ​បើក​ទ្វារ​សម្រាប់​គូ​ស្នេហ៍​ចង់​​រៀប​ការ​​​​​​នៅ​ថ្ងៃ Valentine’s Day

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ thairath, coconuts​​