សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​អេ​ឡិច​ត្រូ​និក នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​ការ​ចាប់ឆ្នោត​ផ្ដល់​សំណាង​ជូន​អតិថិជន​របស់​ខ្លួន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០១៦​នេះ កាលពី​ថ្ងៃ​ទី១៥ កុម្ភៈ ២០១៦ នៅ​ក្រុមហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ សាខា​ផ្លូវ​ម៉ៅ​សេ​ទុង ដោយ​មាន​លោក​តាំង សុធា​រឹទ្ធ ប្រធាន​ទីផ្សារ នៃ​ក្រុមហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ ។

លោក​តាំង សុធា​រឹទ្ធ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូបាន​ឱ្យ​​ដឹង​ថា សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ គឺ​អតិថិជន​គ្រាន់តែ​ជាវ​ផលិតផល​ពី​ក្រុមហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូអស់​ទឹកប្រាក់​៥០​ដុល្លារ​អា​មេ​រិ​ក ទទួល​បាន​សន្លឹក​ឆ្នោត​១​សន្លឹក ដែល​អាច​ឈ្នះ​រង្វាន់​រហូត​ដល់៨០​លាន​រៀល​។​ ចាប់ពី​ថ្ងៃ​ទី​ពី២២ ​មក​រា ដល់​ថ្ងៃ​ទី០៦ កុម្ភៈ ២០១៦ អតិថិជន​ដែល​ជាវ​ផលិតផល​នៅ​ក្នុង​ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ អស់​ទឹកប្រាក់​១០០​ដុល្លារ ក្រុម​ហ៊ុ​នឹង​ជូន​អាំង​ប៉ាវ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ទៀត ដែល​អាច​ឈ្នះ​រង្វាន់​សរុប​ទឹក​ប្រាក់​​រហូត​ដល់៨០​លាន​រៀល ។

គួរ​បញ្ជាក់​ថា​សម្រាប់​រង្វាន់​ដែល​ត្រូវ​បាន​ចាប់​ផ្ដល់​សំណាង​ជូន​អតិថិជន​នោះ រួម​មានទូរទស្សន៍​ម៉ាក Sony 4K LED 65 អ៊ី​ង ចំនួន ១​រង្វាន់ , ទូរទស្សន៍​ម៉ាក Toshiba 58 អ៊ី​ង ចំនួន២​រង្វាន់​,  ម៉ាស៊ីន​បោក​ម៉ាក LG ចំនួន២​រង្វាន់ , កៅអី​បង្អែក​ម៉ាក Novena ចំនួន២​រង្វាន់ , ទូរ​ទឹកកក​ម៉ាក Samsung ចំនួន៣​រង្វាន់ ,  ទូរ​ទឹកកក​ម៉ាក Beka ចំនួន៣​រង្វាន់ , ម៉ាស៊ីនត្រជាក់​ម៉ាក Beka ចំនួន ៣​រង្វាន់, ទូរ​ទឹកកក​ម៉ាក Mitsubishi ចំនួន ៣ រង្វាន់ , ម៉ាស៊ីនត្រជាក់​ម៉ាក Sharp  ចំនួន៣​រង្វាន់ , ឧបករណ៍​បំពង​សំលេង​ម៉ាក Sony ចំនួន​១​រង្វាន់ , ម៉ាស៊ីន​ចាក់ Blu-Ray ម៉ាក Panasonic ១​រង្វាន់ , ម៉ាស៊ីន​បំពង​សំលេង​ម៉ាក Samsung ១ រង្វាន់ , ម៉ា​ញ៉េ​ម៉ាក Panasonic ៦​រង្វាន់ , ម៉ាស៊ីន​កិន​ទឹកក្រឡុក​ម៉ាក Philip ២០ រង្វាន់​,  ម៉ាស៊ីន Microwave ម៉ាក Akira ២០​រង្វាន់ និង កង្ហារ​​ម៉ាក Akira ៣០​រង្វាន់ ។