ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖​ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) នឹង​បន្ត​សវនាការ​លើ​បណ្តឹង​​សាទុក្ខ​នៅ​ក្នុង​សំណុំរឿង ០០២/០១ ចាប់ពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​១៨ ​កុម្ភៈ​ ២០១៦ ហើយ​ថ្ងៃ​ទី​១៩​ កុម្ភៈ គឺជា​ថ្ងៃ​បម្រុង ប្រសិន​បើ​ត្រូវការ​ពេលវេលា​បន្ថែម​ ។

ការ​បន្ត​សវនាការ​លើ​បណ្តឹងសាទុក្ខ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ផ្អាក​ ដោយសារ​តែ​កង្វះ​ការ​ការពារ​ក្តី​ស្របច្បាប់​សម​ស្រប​សម្រាប់ នួន ជា ដែល​បណ្តាល​មក​ពី​សហ​មេធាវី​ការពារ​ក្តី​អន្តរជាតិ​របស់​គាត់ មិន​បាន​ចូលរួម​សវនាការ​លើបណ្តឹងសាទុក្ខ​ដែល​បាន​រៀបចំ​ឡើង កាលពី​ថ្ងៃ​ទី​១៧-១៩ ​វិច្ឆិកា ​២០១៥ ហើយ​សហ​មេធាវី​ជាតិ​របស់​គាត់ ​ក៏​បាន​ចាក​ចេញពី​បន្ទប់​សវនាការ​ដែរ បើ​ទោះបីជា​មានការបង្គាប់​របស់​អង្គ​ជំនុំជម្រះតុលាការ​កំពូល​ឱ្យ​បន្ត​មាន​វត្តមាន​យ៉ាងណា​​ក៏​ដោយ​ ។