មន្ត្រីឧទ្យានុរក្ស ចំនួន ៦៣នាក់ ស្បថមុខតុលាការ ដើម្បីក្លាយខ្លួនជា ភ្នាក់ងារនគរបាលយុត្តិធម៌

ពោធិសាត់៖ លោក ប៉ាន់ មរកត ប្រធានស្តីទី មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា មន្រ្តីឧទ្យានុរក្ស ចំនួន ៦៣នាក់ បានចូលស្បថនៅមុខសាលាដំបូង ខេត្តពោធិ៍សាត់ បំពេញនីតិវិធី ដើម្បីក្លាយខ្លួន ជាភ្នាក់ងារនគរបាល យុត្តិធម៌ របស់មន្ត្រីឧទ្យានុរក្ស តំបន់ការពារធម្មជាតិទាំង៣ នៃដែនជម្រក សត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់ប្រើប្រាស់ ច្រើនយ៉ាង បឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់។

បើតាមអាជ្ញាធរ ខេត្តពោធិ៍សាត់ បានថ្លែងថា ពិធិស្បថរបស់មន្រ្តី ឧទ្យានុរក្សទំាង ៦៣រូបនេះ ត្រូវបានធ្វើនៅ មុខសាលាដំបូង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ថោង អុល ប្រធានសាលាដំបូងខេត្ត និង លោក តន់ សីហតេជ ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តពោធិ៍សាត់។

ក្រោយពីបានស្បថ បំពេញនីតិវិធី ដើម្បីក្លាយខ្លួនជាភ្នាក់ងារ នគរបាលយុវត្តិធម៌ លោក ថោង អុល ប្រធាន សាលាដំបូងខេត្ត និង លោក តន់ សីហតេជ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តពោធិ៍សាត់ បានណែនាំឲ្យ មន្ត្រីឧទ្យានុរក្សទាំង ៦៣រូប ត្រូវយកភារកិច្ច ដើម្បីការពារសម្បត្តិធម្មជាតិ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ពេលក្លាយខ្លួនពេញសិទ្ធ ជាភ្នាក់ងារនគរបាល យុត្តិធម៌៕