សុខ សោម៉ាវត្តី រំលេចរូប អោបថើបជាមួយ យឹម ណារ៉ា ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់

ភ្នំពេញៈ តារាសម្តែងដែលមាន ភាពក្រមិចក្រមើម និងរួសរាយរាក់ទាក់ អ្នកនាង សុខ សោម៉ាវត្តី មួយរយៈ ក្រោយនេះនាងកំពុងតែពើបប្រទះ និងព័ត៌មានចចាម អារ៉ាមដ៏រសើបមួយ ពាក់ព័ន្ធនិងជីវិតស្វាមីភរិយា របស់ពួកនាងកំពុងតែមានភាពរង្គោះរង្គើនោះ ។ ស្រាប់តែនៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ នាងបែរជាបង្ហាញរូបថត ជាច្រើនសន្លឹក ដែលមានភាពសិ្នទ្ធស្នាល អោបថើបគ្នាជាមួយ តារាប្រុសវ័យក្មេង លោក យឹម ណារ៉ា ធ្វើព្រងើយដោយមិនខ្លាចចិត្ត ស្វាមីទាល់តែសោះ ។

ជីវិតស្វាមីភរិយារបស់តារាស្រី អ្នកនាង សុខ សោម៉ាវត្តី និងស្វាមី ដែលទស្សនិកជន ស្គាល់យ៉ាងច្បាស់ថាជាកូនប្រុសបណ្តូលចិត្តរបស់ លោក ទូច ណារ៉ុថ គឺ លោក ទូច ដារ៉ាណា នាពេលកន្លងមកធ្លាប់ លេចឮព័ត៌មានជាបន្តបន្ទាប់ថា ពួកគេទាំងពីរនាក់ បានជួបភាពប្រះស្រាំ ដោយសារតែមានអ្នកទី៣ ចូលជ្រៀតជ្រែក។ ចាប់តាំងពី មានព័ត៌មានដ៏រសើបនេះ គេសង្កេតឃើញថា ស្វាមីភរិយាវ័យក្មេងមួយគូនេះ ហាក់លែងមានភាពផ្អែមល្ហែម ល្អូកល្អើនជាមួយគ្នា បង្ហាញទស្សនិកជនឲ្យបានឃើញ តាមរយៈ Facebook ទៀតហើយ ។ តួយ៉ាងដូចជាថ្ងៃបុណ្យ នៃក្តីស្រលាញ់នេះ ក៏ស្វាមីភរិយារូបនេះ មិនបានបង្ហាញក្តីស្រលាញ់ ជាមួយគ្នាផងដែរ ។

ដោយឡែកអ្វីដែល ធ្វើឲ្យទស្សនិកជនមាន ការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះ គឺស្រីស្អាតដែលជា ពិធីការិនីសម្តីផ្អែម នាង សុខ សោម៉ាវត្តី នៅក្នុងឱកាសបុណ្យនៃ ក្តីស្រលាញ់ ១៤ កុម្ភៈនេះ នាងបានរំលេចរូបថតជាច្រើន សន្លឹក បង្អួតពីភាពស្និទ្ធស្នាលអោបថើប រវាងនាងនិងតារាសម្តែង កូនកាត់ចិន លោក យឹម ណារ៉ា ដោយនៅ ក្នុងនោះ នាងថែមទាំងសរសេរសារ បង្ហាញមហាជនទៀតថា « ស្នេហា ពិតមានតែក្នុង កុន ហាហាហាហា I crush on you Happy Valentine's Day » ។

តាមរយៈរូបភាពដែល តារាស្រីរូបនេះបង្ហោះ ជាសាធារណៈចំថ្ងៃនៃក្តីស្រលាញ់នេះ ត្រូវបានមហាជនចាត់ទុកថាជាចេតនាចង់បញ្ឈឺ ទៅដល់ស្វាមី ក្រោយពីពួកគេទាំងពីរនាក់ មានភាពរកាំរកូស ជាមួយគ្នា នាពេលកន្លងមកដូច្នេះ។ ពាក់ព័ន្ធទៅនិងចំណងស្នេហា រវាងស្វាមីនិងនាងនេះ គេហទំព័រ Looking TODAY មិនអាចទាក់ទងសាកសួរ ពីមូលហេតុ នៃការបង្ហាញរូបភាពនេះ និងទំនាក់ទំនងរវាងនាង និងស្វាមីបានទេ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ប៉ុន្តែយើងរីករាយស្វាគមន៍ ការបកស្រាយរបស់នាង នៅពេលក្រោយនេះ ៕

សុខ សោម៉ាវត្តី រំលេចរូប អោបថើបជាមួយ យឹម ណារ៉ា ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់

សុខ សោម៉ាវត្តី រំលេចរូប អោបថើបជាមួយ យឹម ណារ៉ា ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់សុខ សោម៉ាវត្តី រំលេចរូប អោបថើបជាមួយ យឹម ណារ៉ា ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់

សុខ សោម៉ាវត្តី រំលេចរូប អោបថើបជាមួយ យឹម ណារ៉ា ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់