តើអ្នកគួរស្លៀក បំពាក់បែបណា នៅរដូវក្តៅ?

រដូវក្តៅញើសចេញច្រើន សំលៀកបំពាក់ចាំបាច់ ត្រូវឲ្យមានខ្យល់ចេញ ចូលបានទូលំទូលាយ។

នៅផ្ទះអ្នកអាច ស្លៀកពាក់ខោអាវ ដេរដោយក្រណាត់ស្តើង ដូជជាក្រណាត់ ត្បាញដោយសរសៃ អំបោះ ព្រោះវាសមស្រប ហើយខ្យល់អាចចេញចូល បានងាយទៀតផង។

ខោអាវពណ៌ស ឬ ពណ៌ខ្ចីសមស្របបំផុត ទៅនឹងរដូវក្តៅ ព្រោះវាត្រជាក់ងាយ សង្កេតឃើញស្នាម កខ្វក់ដែលប្រឡាក់ ពុំសូវស្រូប ដោយអ្នកគួរតែ បែងចែកសំលៀក បំពាក់ប្រើជាប្រភេទៗ:
- សំលៀកបំពាក់ សម្រាប់រដូវក្តៅ
- សំលៀកបំពាក់សម្រាប់រដូវរងា
- សំលៀកបំពាក់ក្នុង
- សំលៀកបំពាក់សម្រាប់ដេក
- សំលៀកបំពាក់ សម្រាប់បុណ្យទាន និងប្រជុំផ្សេងៗ
- សំលៀកបំពាក់សម្រាប់ពលកម្ម

មុនពេលពិភាក្សាដល់ប្រភេទ សំលៀកបំពាក់នីមួយៗ យើងគប្បីយកចិត្តទុក ដាក់ដល់ការកាត់ដេរស្អាត និងពណ៌សម្បុរដែលធ្វើឲ្យ សំលៀកបំពាក់នោះស្អាត។

ប្រសិនបើអ្នកមានសម្បុរស អ្នកស្លៀកពាក់អ្វីក៏ស្អាតដែរ ពណ៌ស្រស់ក៏ស្អាត ឯពណ៌ចាស់ក៏រឹតតែ ស្អាតទៅទៀត ព្រោះវាធ្វើឲ្យសម្បុរ ស្បែករបស់អ្នកកាន់តែស្រស់។

ប្រសិនបើអ្នក មានសម្បុរខ្មៅ គួរស្លៀកពាក់ពណ៌ចាស់ៗ បើអ្នកស្លៀកពាក់ ពណ៌ភ្លឺពេកគឺធ្វើឲ្យ ស្បែកអ្នកកាន់តែខ្មៅថែមទៀត។ ហើយប្រសិនបើអ្នកមាន ក មូលហើយធាត់ ពាក់អាវកវៀលធំ មើលទៅកាន់តែធាត់។ ហើយនៅពេលចេញ ដើរទៅខាងក្រៅអ្នក គួរពាក់អាវដៃវែង ដើម្បីចៀសវាងក្តៅខ្លាំងពេក ធ្វើឲ្យរបកស្បែកដៃ។ មិនត្រូវប្រើក្រណាត់ស្តើងពេកទេ គួរប្រើក្រណាត់ដែល ជាប្រភេទអំបោះកប្បាស ឬលាយអំបោះ
ដើម្បីឲ្យត្រជាក់ងាយជក់ទឹកមិនសូវហាប់៕

តើអ្នកគួរស្លៀក បំពាក់បែបណា នៅរដូវក្តៅ?