ពោតល្អ ចំពោះគ្រឿងក្នុង ព្រមទាំងព្យាបាល ជំងឺច្រើនមុខ

សុខភាព៖ ពោតមិនត្រឹមតែ ជាប្រភេទបន្លែតែ ម្យ៉ាងនោះទេ វាថែមទាំងមាន គុណសម្បត្តិផ្នែកឪសថ ច្រើនណាស់ ដោយវាមាន ប្រយោជន៍តាំងពី ឬសរហូតដល់គល់។

គ្រាប់ពោតដែលយើង ទំពារដោយមាន ជាតិឈ្ងុយឆ្ងាញ់ និងមានគុណសម្បត្តិ ជួយបំប៉នស្បែក បេះដូង ថ្លើម និងជួយបរិភោគ អាហារបានច្រើន
ប្រសិនបើយកវា ទៅស្ងោរយកទឹកពិសារ វានឹងអាចជួយឲ្យទឹក នោមដើរស្រួល។

សក់ពោតមានប្រសឹទ្ធភាព បណ្តេញកម្តៅបញ្ចុះ ទឹកនោម កម្ចាត់គ្រាប់ក្រួស ក្នុងប្រមាត់ ព្យាបាលរលាកតម្រងនោម ជំងឺខាន់លឿង ទឹកនោមផ្អែម ក្អួតធ្លាក់ឈាម រលាកក្តោងច្រមុះ និងឈាមហូរចេញតាមច្រមុះ។

ជាមួយគ្នានេះដែរ ការយកសក់ពោតទៅដាំ ហើយយកទឹកវា មកទទួលតាន អាចព្យាបាល ជំងឺតម្រងនោម។ ហើយប្រសិនបើដាំទឹក សក់ពោតពិសារជំនួសទឹក អាចជួយបញ្ចុះទឹកនោម ធ្វើឲ្យនោមស្រួល។

ម្យ៉ាងវិញទៀតការ យកសក់ពោតស្ងោរ ជាមួយនឹងសាច់សត្វ យកមកពិសារព្យាបាល ការក្អកធ្លាក់ឈាម សម្រាប់អ្នកគ្រាំក្នុង ដែលបណ្តាលមក ពីការធ្វើការងារធ្ងន់ ឬរបួសគ្រាំក្នុង។

សក់ពោតស្ងួត ៣០ក្រាម ស្ងោរយកទឹកទទួល ទានអាចជួយសម្រាល ដល់ជំងឺទឹកនោមផ្អែម។ ក៏ប៉ុន្តែបើយកសក់ ពោតទៅស្ងរជា មួយចេកអំបូង សំបកឪឡឹកស្ងួត ក្នុងបរិមានស្មើគ្នា អាចជួយរក្សាអាការ ជំងឺលើសឈាមបាន។

ចំណែកស្នូលពោត មានរសជាតិផ្អែមតិចៗ មានគុណសម្បត្តិជួយ ព្យាបាលអាការរាករួសមួល អាការហើមជាំ ជួយបញ្ចុះទឹកនោម និងជួយប៉ូ លំពែង។

ឬសពោតមាន គុណសម្បត្តិជួយព្យាបាល អាការក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឬសស្ងួត ទៅស្ងោរយកទឹកទទួលទាន។

ដើមនឹងស្លឹកពោត មានគុណសម្បត្តិព្យាបាល អាការគ្រាប់ក្រួស (ដូចជាក្នុងតម្រង នោមឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល នាំយកមកទទួលទានស្រស់ៗ ឬហាលឲ្យស្ងួតដាំទឹកផឹក។

ស្នូលពោតស្ងួត ប្រសិនបើយកមកដាំទឹកផឹក ឬដុតឲ្យក្លាយជាធ្យូង លាយទឹកទទួលទាន ក៏មានគុណសម្បត្តិ ក្នុងការបញ្ចុះទឹកនោម
ធ្វើឲ្យនោមស្រួល និងព្យាបាលអាការគ្រាប់ គ្រួសក្នុងតម្រងនោមដែរ៕

ពោតល្អ ចំពោះគ្រឿងក្នុង ព្រមទាំងព្យាបាល ជំងឺច្រើនមុខ

ពោតល្អ ចំពោះគ្រឿងក្នុង ព្រមទាំងព្យាបាល ជំងឺច្រើនមុខ