វិធីសម្រកទំងន់ ដោយវិធីគេង

មនុស្សចំនួន៨០% បានអនុវត្តវិធីសម្រកទំងន់ ដោយការតមអាហារ ឬកាត់បន្ថយចំណីអាហារជាប្រចាំថ្ងៃ ដើម្បីថែរក្សារាង។យោងទៅតាមការពនិត្យដោយលោក Christophe Giacon បានស្រាវជ្រាវរកឃើញវិធីមួយសម្រាប់បញ្ចុះទម្ងន់ ដែលមានប្រសឹទ្ធភាពក្នុងរយៈពេល៣សប្តាហ៏។

លោកបានពន្យល់ថាៈ “កាលណាយើងគេងមិនបានគ្រប់គ្រាន់ ប្រព័ន្ធប្រសាទរបស់យើងគ្មានឪកាស ក្នុងការប្តូរផ្លាស់សារជាថ្មីនោះឡើយនិងវាអាចធ្វើឲ្យប្រព័ន្ធប្រសាទ មានដំណើរការមិនទៀងទាត់។”

ជាមួយគ្នានេះដែរ វាធ្វើឲ្យសរីរាង្គមិនចេះប៉ាន់ប្រមាណពី សេចក្តីត្រូវការរបស់ខ្លួនទៀតផង ដោយវាអាចធ្វើឲ្យយើងមានអារម្មណ៏ឃ្លាននិងញុំាមិនចេះឆ្អែត។ មូលហេតុទាំងពីរនេះស្ថិតនៅក្នុង អ៊ីប៉ូឡាតាម៉ូស ដែលមានតួនាទីទទួលពត៌មានពីសរីរាង្គអំពីស្ថានភាពរបស់ការបម្រុងនិងការត្រូវការនៃថាមពលសម្រាប់ការពារសរីរាង្គ។

មួយវិញទៀត អ៊ីប៉ូតាឡាម៉ុស អាចធ្វើឲ្យប្រព័ន្ធសសៃប្រសាទខួចសតិ ដូចជាធ្វើឲ្យអ្នកមានភាពតានតឹង ធុញថប់ និងហត់នឿយ។ដូច្នេះដើម្បីជួយឲ្យ សសៃប្រសាទមានស្ថិរភាពឡើងវិញ មានតែវិធីគេងតែម្យ៉ាងប៉ុណ្ណោះដែលអាចជួយឲ្យអ្នកដែលមាន រាងធាត់ល្មមស្រកទម្ងន់បានយ៉ាងឆាប់រហ័សក្នុងអំឡុងពេល ២ ទៅ ៣សប្តាហ៏។ ចំណែកឯអ្នកមានរាងធាត់ខ្លាំងអាចស្រក់បានក្នុងរយៈពេល ២ទៅ ៣ខែ។

អ្នកត្រូវគេងតាមសេចក្តីត្រូវការរបស់អ្នក។ ការគេងនៅពេលយប់ អាចជួយឲ្យប្រព័ន្ធប្រាសាទរបស់អ្នកមានលំនឹងឡើងវិញ។ ដើម្បីទទួលបានលទ្ធលបែបនេះ អ្នកត្រូវរាប់ម៉ោងគេងរបស់អ្នកជាមធ្យមក្នុងមួយយប់ សម្រាប់ថ្ងៃធ្វើការ (ដើមសប្តាហ៏) សម្រាប់ថ្ងៃឈប់សម្រាកចុងសប្តាហ៏ និងសម្រាប់ពេលវិស្សមកាល។

បន្ទាប់មកត្រូវរាប់ចំនួនម៉ោងដែលបានគេង នៅពេលដែលអ្នកភ្ញាក់ឡើង ប៉ុន្តែអ្នកក៏អាចគេងបន្តទៀតបាន។ អ្នកត្រូវបូកលទ្ធផលទាំង៤បញ្ចូលគ្នារួចចែកនឹង៤ និងបន្ទាប់មកត្រូវរៀបចំកម្មវិធីពេលគេងរបស់អ្នកតាមការប្រែប្រួលនៃពេលភ្ញាក់ពីគេង និងនៃពេលងងុយគេងរបស់អ្នក។

យ៉ាងហោចណាស់អ្នកត្រូវបរិភោគអាហារ ពេលយប់ឲ្យបាន២ម៉ោងមុនពេលចូលគេង ដើម្បីចៀសវាងការមានទំនាក់ទំនងគ្នា រវាងការរំលាយអាហារ និងការងងុយគេង។

វិធីសម្រកទំងន់ ដោយវិធីគេង

វិធីសម្រកទំងន់ ដោយវិធីគេង

វិធីសម្រកទំងន់ ដោយវិធីគេង

វិធីសម្រកទំងន់ ដោយវិធីគេង