ហេតុអ្វីបានជា សត្វស្វាខុសពី ថនិកសត្វផ្សេងៗ?

សត្វស្វា គឺជាពពួកថនិកសត្វ។ វាងាយស្រួលណាស់ ដើម្បីប្រាប់ពីភាពផ្សេងគ្នា រវាងថនិកសត្វដែលឆ្លាត ដូចជាមនុស្ស និងសត្វស្វាធំ ដោយសារតែ ពួកវាមានកន្ទុយ។

កន្ទុយរបស់វា ជាទូទៅវែង ហើយអាចប្រើប្រាស់ ដៃឬជើងបន្ថែមទៀត ដើម្បីឈោងចាប់មែកឈើ។ សត្វស្វាមានលក្ខណៈ ដូចសត្វពីងពាងមកពី អាមេរិកខាងត្បូង អាចយួរខ្លួនរបស់ពួកវា បានដោយកន្ទុយដ៏ រឹងមាំរបស់វា ដោយទុកដៃទាំង ពីរដើម្បីស៊ីចំណី។

ពួកវារស់នៅជាក្រុម ហើយភាគច្រើនរស់ នៅតែលើដើមឈើ។ ពួកវាប្រយ័ត្នប្រយែង ណាស់ដោយក្រឡេក មើលជុំវិញ មុនពេលហក់លោត ពីដើមឈើមួយទៅកាន់ ដើមឈើមួយទៀត ក្រែងលោអាចមាន គ្រោះថ្នាក់នៅក្បែរនោះ។

សត្វឥន្រ្តីធំ អាចហើរឆាបពីខាងលើ ឬសត្វខ្លាដំបងអាចសំងំ លាក់ខ្លួនហក់ចាប់ពី ខាងក្រោមដូច្នេះ សំខាន់ណាស់ចំពោះ ភាពប្រយ័ត្នប្រយែង របស់ពួកវា៕

ហេតុអ្វីបានជា សត្វស្វាខុសពី ថនិកសត្វផ្សេងៗ?