ធ្វើយ៉ាងណាដើម្បី បំបាត់អាការៈឈឺក្បាល និងឈឺធ្មេញក្នុង រយៈពេលដ៏ខ្លីបំផុត

ស្តាប់ទៅដូចជាការផ្សាយពាណិជ្ជកម្មដូច្នោះដែរ ក៏ប៉ុន្តែនេះគឺជាការណែនាំរបស់ទន្តបណ្ឌិតមកពីស្ថាប័នស្តីអំពីជំងឺក្រអូមមាត់ដែលមានឈ្មោះថា រីឆាតឌីហ្វីហ្សឺរ។

លោករីឆាត បានធ្វើការណែនាំថា ប្រសិនបើអ្នកមានអារម្មណ៍ឈឺធ្មេញ ឬឈឺក្បាល អ្នកគួតែបោះដៃរបស់អ្នកទៅមុខ ហើយយកដៃ និងម្រាមដៃចង្អុលឆ្វេងទៅចាប់នៅត្រង់ស្បែកចន្លោះគល់មេដៃ និងចង្អុលដៃនៃដៃម្ខាងទៀត។

មួយវិញទៀតអ្នកត្រូវតែសង្កត់វាឲ្យខ្លាំង ហើយឈ្លីចុះឈ្លីឡើងប្រមាណជា ៣នាទី។ រួចហើយអ្នកត្រូវប្តូរទោអនុវត្តន៍នៅដៃម្ខាងទៀត ដោយវាប្រៀបដូចជាការចាប់ជីពចរ ឬជាការធ្វើសសៃដែរ។

ទន្ទឹមគ្នានេះដែរ លោកវេជ្ជបណ្ឌិត រីឆាតបានបន្តទៀតថា វិធីនេះមិនត្រឹមតែជួយសម្រាលអាការៈឈឺក្បាលប៉ុណ្ណោះទេ ក៏ប៉ុន្តែវាថែមទាំងធ្វើឲ្យអារម្មណ៍របស់អ្នកធូរស្បើយ ព្រមទាំងជួយលុបបំបាត់អារម្មណ៏តានតឹង។

  • ធ្វើយ៉ាងណាដើម្បី បំបាត់អាការៈឈឺក្បាល និងឈឺធ្មេញក្នុង រយៈពេលដ៏ខ្លីបំផុត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/02/15  Category:កំសាន្ត