ហេតុអ្វីបានជាផ្នែក រាងកាយខ្លះមាន អារម្មណ៍រសើបជាង ផ្នែកដទៃ?

អារម្មណ៍រសើបនៅក្នុងស្បែកត្រូវវាស់វែង ដោយសរសៃប្រសាទសម្រាប់ទទួលដ៏តូចល្អិតនៅខាងចុងនៃ សរសៃប្រសាទ។ មានប្រភេទសរសៃប្រសាទខុសៗគ្នាជាច្រើន។ ប្រភេទនីមួយៗអាចរកឃើញអារម្មណ៍រំញោចតែមួយគត់ ដូចជាឈឺចាប់ កម្តៅ សម្ពាធ ការប៉ះត្រូវជាដើម។

សរសៃប្រសាទទាំងនេះគឺជាក្រុមរួមគ្នា ដោយយោងទៅតាមតួនាទីដ៏សំខាន់របស់វា។ជាក់ស្តែងមានចំនួនយ៉ាងច្រើន នៅក្នុងប្រអប់ដៃនិងបបូរមាត់ ដែលមានអារម្មណ៍រំញោចពីការពាល់ត្រូវនោះមានសារសំខាន់ខ្លំាងណាស់។ ទោះបីជាយ៉ាងណាក្តី ខ្នងរបស់អ្នកមិនសូវមានអារម្មណ៍រំញោចទេ ពីព្រោះនៅត្រង់ កន្លែងនោះនៃរាងកាយរបស់អ្នក មានសសៃប្រសាទសម្រាប់ទទួលតិចតួចណាស់។

  • ហេតុអ្វីបានជាផ្នែក រាងកាយខ្លះមាន អារម្មណ៍រសើបជាង ផ្នែកដទៃ?已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/02/15  Category:កំសាន្ត