អស្ចារ្យណាស់! ក្មេងប្រុសអាយុ៥ឆ្នាំ ស្គាល់ឈ្មោះប្រទេស និងទីក្រុងរហូតដល់១៩៦

អាម៉េរិក៖ ក្មេងប្រុសជនជាតិអាម៉េរិកឈ្មោះ Arden Hayes ដែលមានអាយុទើបតែប្រាំឆ្នាំ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធ័រណេត មានការភ្ញាក់ផ្អើល ដោយការចងចាំដ៏ឥតខ្ចោះរបស់គេ ដោយសារតែក្មេងប្រុសនេះ ស្គាល់ប្រទេសរហូតដល់ទៅ ១៩៦ ប្រទេសនៅលើពិភពលោក ថែមទាំងទីក្រុងរបស់ ប្រទេសនិមួយៗទៀតផង។
ក្មេងប្រុសរូបនេះបានបង្ហាញខ្លួនក្នុងកម្មវិធី Jimmy Kimmel Live ។

ចាប់ផ្តើមដំបូងដោយប្រទេស ដោយដោយគ្រាន់តែមើលរូបផែនទី នៅលើកញ្ចក់ទូរទស្សន៍ ក្មេងប្រុសរូបនេះដឹងថាជាប្រទេស Paraguay និងមានទីក្រុងឈ្មោះ Asunción ក្រោយមកទៀតពិធីករ បានបង្ហាញផែនទីមួយទៀត ក្មេងប្រុសឆ្លើយថាប្រទេស Yemen និងមានទីក្រុងឈ្មោះ Sana'a ដែលកាន់តែធ្វើឲ្យអ្នកទស្សនាហួសចិត្ត និងការចងចាំរបស់គេ ។
មានសំនួរជាច្រើនទៀតដែល ពិធីករបានសួរទៅក្មេងប្រុសរូបនេះ ដោយចាប់ផ្តើមពីទីក្រុងណានៅក្នុង ប្រទេសមួយណា ហើយ Hayes ឆ្លើយបានយ៉ាងល្អ ៕
ទស្សនាវីដេអូជាមួយ Looking TODAY ទាំងអស់គ្នា!