អាស៊ាន-អាម៉េរិក នឹងជជែកគ្នា ពីបញ្ហាសន្តិសុខ ដែនសមុទ្រ

កាលីហ័្វរញ៉ា៖ បញ្ហាសន្តិសុខតាម ដែនសមុទ្រ គឺជារបៀបវារៈមួយសំខាន់ នៃកិច្ចពិភាក្សា អំឡុងពេលកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ដែលត្រូវធ្វើនៅ សាន់នីឡែន រដ្ឋកាលីហ្វ័រញ៉ា។

ប្រភពព័ត៌មានពី Minila Business រាយការណ៍នៅ ថ្ងៃចន្ទនេះ ថា លោក Herminio Coloma លេខាទទួលបន្ទុកកិច្ចការ ព័ត៌មានរបស់ប្រធានធិបតី ហ្វីលីពីន បាននិយាយថា ផ្អែកតាមកិច្ចពិភាក្សា នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅកូឡាឡាំពួរ កាលពីខែវិច្ឆិកា ឆ្នាំមុន ប្រធានាធិបតីអូបាម៉ា នឹងផ្តួចផ្តើមកិច្ចពិភាក្សា ជាមួយមេដឹកនាំអាស៊ាន ស្តីពីបញ្ហាដែនសមុទ្រ។

លោក បញ្ជាក់ថា “បញ្ហាសន្តិសុខ តាមលំហសមុទ្រ គឺជាបញ្ហាលេចឡើងថ្មី ដែលជាកង្វល់ដ៏ចម្បង របស់អាស៊ាន”។

ប្រទេសមួយចំនួននៃអាស៊ាន ដូចជាហ្វីលីពីន វៀតណាម កំពុងមានជម្លោះនិងឡើងកំដៅជាមួយមហាយក្សចិន ជុំវិញដែនកោះ នៅសមុទ្រចិនខាងត្បូង។

លោកបន្ថែមថា “កិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ គឺជាកិច្ចប្រជុំក្រៅផ្លូវការមួយ សម្រាប់មេដឹកនាំ អាស៊ាន អាចសម្តែងមតិ រឺការយល់ឃើញរបស់ផងខ្លួន ដោយសេរីលើបញ្ហានានា ដែលចាំបាច់សម្រាប់ ចក្ខុវិស័យរបស់ពួកគេផងដែរ”៕

អាស៊ាន-អាម៉េរិក នឹងជជែកគ្នា ពីបញ្ហាសន្តិសុខ ដែនសមុទ្រ