ឯកឧត្តមកឹម សុខាជួបសវនាកា ជាមួយគណៈប្រតិភូ IPU ជជែកបញ្ហា សិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានជួបសវនាការ ជាមួយគណៈប្រតិភូគណៈកម្មាធិការ សិទ្ធិមនុស្ស នៃសហភាពអន្ដរសភា (IPU) នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្នាក់ការ គណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ។

យោងតាមបណ្តាញ សង្គមហ្វេសប៊ុករបស់ លោក អ៊ូ ចន្ទឬទ្ធិ សមាជិកសភា គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ក្នុងជំនួបសវនា ជាមួយគណៈប្រតិភូ គណៈកម្មាធិការ សិទិ្ធមនុស្ស នៃសហភាពអន្ដរសភា (IPU) ឯកឧត្តមប្រធានស្ដីទី កឹម សុខាបានជជែកពី បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

ប្រភពដដែលបាន ឲ្យដឹងទៀតថា ក្នុងជំនួបនោះ ក៏មាន ការអញ្ជើញចូលរួម ពីអ្នកតំណាងរាស្រ្តដែលរងការ ចោទប្រកាន់ទាំង ៧រូប ពីតុលាការ ផងដែរ។ ក្នុងជំនូបបានជជែកពី បញ្ហាសិទ្ធិមនុស្ស , ការវាយអ្នកតំណាងរាស្ត្រ ពីររូបគឺលោក គង់ សភា និង  ញ៉យ ចំរើន , ចំណាត់ការផ្ទួនៗពី តុលាការ និងការដក អភ័យឯកសិទ្ធិសភាមកលើ ឯឧត្តម សម រង្ស៊ី និងការដក ដំណែងឯឧត្តម កឹម សុខា ពីដំណែង អនុប្រធាន ទី១ នៃរដ្ឋសភាផងដែរ ៕