បណ្ឌិត្យសភានគរបាលកម្ពុជា ធ្វើសន្និបាតប្រចាំឆ្នាំ ២០១៥ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០១៦

កណ្តាល ៖ នៅថ្ងៃចន្ទ ទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៦នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា មានប្រារព្ធពិធីបើកសន្និបាតបូក សរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០១៥ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតី ភាព នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា ។

បន្ទាប់ពីទទួលជ្រាប របាយការណ៍បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០១៥ និងលើកទិសដៅ ការងារ សម្រាប់ឆ្នាំ២០១៦ ដែលធ្វើឡើងដោយ លោកឧត្តមសេនីយ៍ឯក ហាក់ គឹមរ៉ុង ប្រធានមន្ទីរចាត់ការរួចមក នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានថ្លែងកោតសរសើរ ចំពោះថ្នាក់ ដឹកនាំគ្រប់កម្រិត គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានគំនិត ផ្តួចផ្តើម ច្នៃប្រឌិតថ្មីៗ ស្មារតីទទួលខុសត្រូវលើការងារ ឆន្ទៈការងារមោះមុត និងសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញ តួនាទី ភារកិច្ចរបស់ខ្លួនកន្លងមក ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងអង្គសន្និបាត និង ផ្តល់នូវកិច្ចសហការល្អ ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារទំនាក់ទំនងនានាកន្លងមក និងសូមបន្តប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ទៅមុខទៀត។

នៅក្នុងអង្គសន្និបាតនេះ ក៏មានបទអន្តរាគមន៍របស់មន្ត្រីជំនាញទាំងក្នុង និងក្រៅបណ្ឌិត្យសភានគរបាលកម្ពុជា លើប្រធានបទសំខាន់ៗចំនួន១០៖

១-ការអភិវឌ្ឍសមត្ថភាពគ្រូនគរបាលជាតិ

២-ការធានាគុណភាពអប់រំផ្ទៃក្នុង

៣-ការគ្រប់គ្រងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី

៤-ការគ្រប់គ្រងវគ្គបណ្តុះបណ្តាលរយៈពេលវែង

៥-ការកែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា នៃបណ្ឌិត្យសភានគរបាលកម្ពុជា

៦-ការចាត់បញ្ជូនមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារមកសិក្សា នៅបណ្ឌិត្យសភានគរបាលកម្ពុជា

៧-កិច្ចសហការ និងការចាត់បញ្ជូនមន្ត្រីនគរបាលជាតិ និង មន្ត្រីពន្ធនាគារ មកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា

៨-ការដាក់វិន័យចំពោះមន្រ្តី ដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានបញ្ឈប់ការសិក្សា និងការលើកទឹកចិត្តដល់មន្ត្រីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ

៩-ចំណាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាលតាមឋានានុក្រមទាំង៣កម្រិត

១០-បង្ហាញពីផលលំបាកនៃការចាត់បញ្ជូនមន្ត្រីមកបណ្តុះបណ្តាល

ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អះអាងថា ការអនុវត្តកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងទទួលបានលទ្ធផលវិជ្ជមាន ពោលគឺមានការគាំទ្រ និងកោតសរសើរពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និស្សិត សិក្ខាកាម និងអង្គភាពប្រើ ប្រាស់មន្ត្រីនគរបាល និងពន្ធនាគារ។ គឺថា បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងស្ថិតនៅលើផ្លូវកំណែទម្រង់ដ៏ត្រឹមត្រូវមួយ ដើម្បីកសាងជំនឿទុកចិត្ត ធានាបាននូវប្រសិទ្ធភាពនៃការ គ្រប់គ្រង ប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពអប់រំបណ្តុះ បណ្តាលនៅគ្រប់កម្រិត។

គួរជម្រាបជូនថា អង្គសន្និបាតរបស់បណ្ឌិត្យសភានគរបាលកម្ពុជាថ្ងៃនេះ បានបង្ហាញអំពីសមិទ្ធិផលដែលសម្រេចបានក្នុងឆ្នាំ ២០១៥ ដែលជាឆ្នាំទី១ នៃការអនុវត្តផែន ការយុទ្ធសាស្ត្រ០៥ឆ្នាំរបស់ខ្លួន និងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដំណោះស្រាយ ដើម្បីកែលម្អនូវរាល់ចំណុចខ្វះខាតទាំងនោះ ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ គឺ ឆ្នាំ ២០១៦ នេះ៕