ចាក់​សាំង​ដុតមួយ​គ្រួសារនៅ​​ស្រុក​ត្បូងឃ្មុំ

Doliprane TVC

​បុរស​ចិត្តឃោរឃៅ​ម្នាក់ គ្រាន់តែ​ឈ្លោះ​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច​បាន​យក​សាំង​មកចាក់​ដុត​ប្រពន្ធ កូន ម្តាយក្មេក និង ខ្លួនឯង ឲ្យ​រលាក​រលួយរលេះ​ពេញ​ខ្លួន ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី ល្ងាច​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ភូមិ​ជី​រោទ៍​ក្រោម ឃុំ​ជី​រោទ៍​ទី ១ ស្រុក​ត្បូងឃ្មុំ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំ​ង ។

ចាក់​សាំង​ដុតមួយ​គ្រួសារនៅ​​ស្រុក​ត្បូងឃ្មុំ

បុរស​ចាក់​សាំង​ដុត​ខ្លួនឯង និង ក្រុមគ្រួសារ​មានឈ្មោះ​នេ​ត សុ​ផាត់​ណា ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ រស់នៅ ភូមិ​-​ឃុំ​ខាងលើ ។ ក្រោយមក​ជនរងគ្រោះ ត្រូវបាន​កំលាំង​នគរបាល​ដឹកយក​ទៅ​សង្គ្រោះ និង ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

ចាក់​សាំង​ដុតមួយ​គ្រួសារនៅ​​ស្រុក​ត្បូងឃ្មុំ

លោក យូ ផាត ដែល​ត្រូវជា​ឪពុកក្មេក​ជនបង្ក​ហេតុ បានអោយដឹងថា ជនបង្ករ​បាន​ចុះចោល​ប្រពន្ធ ចោលផ្ទះ​កាលពី​ថ្ងៃទី ៣ ខែកុម្ភ​: ឆ្នាំ​២០១៦ មិនដឹង​ទៅ​ទីណា ពីព្រោះ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ដើរ​ផឹកស៊ី​ពាលា​អាវាសែ មិន​គិត​ធ្វើការ​រកស៊ី​និង​ញៀន​ថ្នាំ ។

ចាក់​សាំង​ដុតមួយ​គ្រួសារនៅ​​ស្រុក​ត្បូងឃ្មុំ

លុះដល់​ថ្ងៃកើតហេតុ ស្រាប់តែ​ជនបង្ក បាន​ទិញ​សាំង​ចំនួន ២ លីត្រ មក​បង្ករឿង​ជាមួយ​ប្រពន្ធ​និង ក្រុមគ្រួសារ ហើយ​ធ្វើ​សកម្មភាព​ចាក់​សាំង​ដុត​ទ្រព្យសម្បត្តិ និង ដុត​ខ្លួនឯង និង ក្រុមគ្រួសារ​តែម្តង ៕ សុថា​ត់​

ចាក់​សាំង​ដុតមួយ​គ្រួសារនៅ​​ស្រុក​ត្បូងឃ្មុំ