ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ឆ្នាំង​៖ បុរស​ចំណាស់​ម្នាក់ ត្រូវ​បាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារកាលពី​ព្រឹក ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុង​បទចោទប្រកាន់​រំលោភ​លើ​កុមារី អាយុ​ជាង​១៤​ឆ្នាំ បាន​សម្រេច​ជា​ច្រើន​ដង ក្នុង​ចន្លោះ​ចុងឆ្នាំ​២០១៥ រហូត ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​បែកការ​ណ៏ ហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង និង​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​លំនៅ​ដ្ឋា​ន បុរស​ខាងលើ​ស្ថិត ក្នុងភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង  ។

លោក ឌុ​ច ចំរើន នាយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃស្នងការ​ដ្ឋាន នគរបាល​ខេត្ត​បានអោយ ដឹង​ថា​បុរស​ជា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ អ៊ុ​ក ជូ អាយុ​៧៥​ឆ្នាំ ចំណែក​កុមារី​រង​គ្រោះ មាន​អាយុ​ជាង​១៤ ឆ្នាំ ( កើត​ថ្ងៃ​ទី ០៨ ខែកញ្ញា ឆ្នាំ​២០០១ ) ។ ប្រភព​ដដែល​បាន​បន្ត​ថា  ករណី​លួងលោម​ក្មេង​ស្រី​ខាងលើ​រំលោភ បាន​កើតឡើង​ក្នុង​អំឡុង ខែធ្នូ  ឆ្នាំ​២០១៥ តែ​បុរស​រូប​នោះ​បាន​គម្រាម និង​សម្លាប់​ចោល បើសិន​ក្មេង​ស្រី​រូប​នោះ ហ៊ាន​ប្រាប់​ឪពុក​ម្តាយ ឬ​នរណា​ផ្សេង​ទៀត ។

ប៉ុន្តែ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ខណៈ ជនសង្ស័យ​ខាងលើ កំពុង​ចាប់​ក្មេង​ស្រី​នោះ​រំលោភ​ជា​ថ្មី​ទៀត នៅ​ក្រោម​ដើមឈើ ចុង​ភូមិ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ ហើយ​បាន​ប្រាប់​ឪពុក​ម្តាយ ទើប​ដាក់​ពាក្យ​ប្តឹង អោយ​ចាប់ខ្លួន​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច នគរបាល ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួងលោម​ក្មេង​ស្រី​រូប​នោះ​រំលោភ​ពិតមែន តែ​មិន​ចាំ​ថ្ងៃខែ គ្រាន់តែ​ដឹង​ថា​ច្រើន​ដង តាំងពី​ចុងឆ្នាំ​២០១៥ រហូត​ដល់ ថ្ងៃ​ទី​១២ ខែកុម្ភៈ មាន​គេ​ទាន់ ទើប​បែកការ​ណ៏ ។ ការ​លួ​ម​លោម​ដេក​ជាមួយ​ក្មេង​ស្រី​ខាងលើ គឺ ពេល​ក្មេង​ស្រី​នោះ​ទៅ​ឃ្វាលគោ​នៅ​ចុង​ភូមិ  ពេល​មានឱកាស​ស្ងាត់​៕​