ស្ត្រី​មាន​ផ្ទៃពោះ​ឈឺចាប់​ចង្កេះ​គួរ​ធ្វើ​ដូចម្តេច​ខ្លះ​?

ស្ត្រី​មាន​ផ្ទៃពោះ​ឈឺចាប់​ចង្កេះ​គួរ​ធ្វើ​ដូចម្តេច​ខ្លះ​?

ដោយសារ​តែ​ទំហំ នៅ​ផ្នែក​ពោះ​របស់​អ្នក នឹង​ចេះតែ​បន្ត​មាន​ការកើនឡើង ក្នុងអំឡុងពេល​នៃ​ការ ពរ​ពោះ​នេះ នោះ​ស្ត្រេ​ស​ជា​ច្រើន នឹង​បន្ថែម​ទៅលើ សាច់ដុំ​នៃ​ឆ្អឹងខ្នង​។ វា​ជា​ការ​ទូទៅ ដោយ​អ្នក​គ្រាន់ តែ​រៀន​សម្រប​ខ្លួន ទៅនឹង​ស្ថានភាព​រាងកាយ​បែបនេះ ដើម្បី​ផ្ទុក​នូវ​ទម្ងន់​បន្ថែម​នេះ ដែល​មាន​នៅ​ខាង មុន​នៃ​ផ្នែក​រាងកាយ​អ្នក​។ ការដាក់​ស្ថានភាព​រាងកាយ មិន​បាន​ត្រឹមត្រូវ គឺ​កាន់តែ​បង្កើន​នូវ​ការឈឺចាប់​ត្រង់​ខ្នង និង ចង្កេះ ។

​អ្នក​ត្រូវ​ប្រុង​ស្មារតី ចំពោះ​បម្រែបម្រូល ដែល​មាន​ចំពោះ​សា្ថន​ភា​ពរាងកាយ​អ្នកនិង ព្យាយាម​ធ្វើ​ការរក្សា​នូវ ស្ថានភាព​រាងកាយ​ត្រឹមត្រូវ​មួយ ។ អ្នក​ក៏ត្រូវ ប្រុង​ប្រយ័ត្ន​ផង​ដែរ ចំពោះ​ស្ថានភាព នៃ​ដំណេក​របស់​អ្នក ។ អ្នក​អាច នឹង​ត្រូវ​ការប្រើ​ខ្នើយ ឬ ប្រដាប់​ទ្រ នៅពេល​ដែល​អ្នក​អង្គុយ ឬ គេង ដើម្បី​ជួយ​ទ្រ​ទម្ងន់ នៅត្រង់​ខ្នង និង ចង្កេះ ដើម្បី​រក្សាបាន​នូវ ដងខ្លួន​ត្រង់​ត្រឹមត្រូវ​ល្អ​មួយ ។ នៅពេលដែល អ្នក​ឈរ ឬ អង្គុយ ព្យាយាម​ដាក់​ពោះ​របស់​អ្នក អោយ​ចូល​ទៅក្នុង ឆ្អឹងខ្នង និង​ដាក់​ខ្នង និង ស្មា​អោយ​ត្រង់ ។​

​ចំណុច​មួយ ក្នុង​ចំណោម​ចំណុច​សំខាន់​ផ្សេងៗ​ទៀត ដែល​អ្នក​អាច​ធ្វើបាន សម្រាប់​ខ្លួនឯង និង ទារក គឺ អ្នក​ត្រូវ​ធ្វើការ​សម្រាក​អោយបាន​គ្រប់គ្រាន់ ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ​នេះ ។ អ្នក​ត្រូវ​តែ​គេង នៅក្នុង​ស្ថានភាព​ដំណេក​មួយ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព និង ធ្វើអោយ​ឆ្អឹងខ្នង​អ្នក មាន​ផាសុក ភាពល្អ​។  មាន​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន យល់ឃើញថា ការ​គេង​ចំហៀង ដោយ​ការប្រើ​ខ្នើយ​ដាក់ នៅ ចន្លោះ​ជង្គង់ និង ដាក់​នៅ​ក្រោម​ខ្នង និង ក្រោម​ពោះ​របស់​ពួកគេ គឺ​អាច​ទ្រ​ទម្ងន់ និង ធ្វើអោយ​ពួកគេ ដេក​បាន​ស្កប់ស្កល់​ល្អ ។ ការ​សម្រាក​បាន​គ្រប់គ្រាន់ ក្នុង​រយៈពេល​នៃ​ការ​មាន​ផ្ទៃពោះ​នេះ​គឺអាច អោយ អ្នក​កាត់បន្ថយ​នូវ​ការឈឺចាប់​ខ្នង​បាន​ជា​ពិសេស ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។