ប្រភេទអាហារដែលអ្នកជំងឺសម្ពាធឈាមទាបគួរ និងមិនគួរបរិភោគ

ប្រភេទអាហារដែលអ្នកជំងឺសម្ពាធឈាមទាបគួរ និងមិនគួរបរិភោគ

រោគសញ្ញាចំបងបំផុតនៃអាការៈចុះសម្ពាធឈាមគឺមានអារម្មណ៍ថា វិលមុខពេលឈរ ជាពិសេសពេលងើបឈរតែម្តង។ បញ្ហានេះច្រើនតែកើតមានលើមនុស្សស្រី។

អាហារគួរចៀសវាង
•         កាហ្វេអ៊ីន និងស្ករនឹងបណ្តាលអោយចុះខ្សោយដល់ក្រពេញលើតម្រងនោម។ ចូរចាំថា តែ, កាហ្វេ,សូកូឡា និងកូកាកូឡាសុទ្ធតែផ្ទុកទៅដោយជាតិកាហ្វេអ៊ីន។
•         អាហារកៃច្នៃដូចជា នំបុ័ង, នំបីស្គុត, នំខេក, ភីហ្សា, បឺហ្គឺ និងនំផ្លែឈើសុទ្ធតែទៅបន្ថយជាតិវីតាមីន B ក្នុងខ្លួន។ វីតាមីន Bជួយថែរក្សាក្រពេញលើតម្រងនោម។
 
អាហារដែលគួរទទួលទាន

•         ចូរញ៉ាំប្រូតេអ៊ីនអោយបានច្រើនដូចជា ត្រីស្រស់ៗ, សាច់មាន់, និងសណ្តែក។ ប្រូតេអ៊ីនជួយធ្វើអោយសម្ពាធឈាមឈាមវិលមកធម្មតាវិញ។
•         គ្រាប់ធុញ្ញជាតិដូចជាអង្ករសម្រូតគួរតែញ៉ាំអោយបានច្រើន។
•         ចូរញ៉ាំផ្លែឈើ និងបន្លែស្រស់ៗអោយបានច្រើនជាពិសេសពេលអស់កម្លាំង ចូរញ៉ាំទឹកផ្លែឈើជៀសជាងកាហ្វេ។ ទឹកផ្លែប៉ម, ការ៉ុត និងទឹកខ្ញីសុទ្ធតែគួរសាកល្បង។
•         តែបៃតងមានជាតិកាហ្វេអ៊ីនតិចតួច ដែលអាចផ្តល់ជាគុណប្រយោជន៍ដល់សុខភាព។
•         ចូរញ៉ាំផ្លែប័រអោយបានច្រើនព្រោះវាសម្បូរវីតាមីន E។
•         ចូរប្រើអំបិលមានជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមសម្រាប់របបអាហាររបស់អ្នក៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។