វិនិយោគិន វ័យក្មេង ចូលរួមចែករំលែក សេចក្តីស្រឡាញ់ ដល់កុមារកំព្រាកម្ពុជា

ភ្នំពេញ៖ រហូតមកទល់បច្ចុប្បន្ន កុមារកម្ពុជាជាច្រើននៅតែត្រូវការជំនួយ សេចក្តីស្រឡាញ់ និងភាពកក់ក្តៅពីសហគមន៍ និងបណ្តាសប្បុរសជននានា។

ស្របពេលថ្ងៃនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលភាសាអង់គ្លេសហៅថា “ Happy Valentine’s Day” ម្ចាស់អាជីវកម្ម វ័យក្មេង “ក្រុមហ៊ុនគ្រួសារកក់ក្តៅ Online Shop” បានធ្វើការឧបត្ថម្ភសម្ភារៈសិក្សា ល្បែងក្មេងលេង គ្រឿងបរិភោគ រួមមាន មី អង្ករ ទឹកស៊ីអ៊ីវ និង ថវិកាមួយចំនួន ដែលគិតជាទឹកប្រាកសរុបជាង ១៥០០ ដុល្លារ ដល់កុមារកំព្រារបស់អង្គការ បុរីកុមារអាស៊ី ទួលស្លែងជាង ១០៥ នាក់។

អ្នកស្រី ហ៊ឹម សុភ័ក្រ ជាមា្ចស់អាជីវកម្ម គ្រួសារកក់ក្តៅ Online Shop ឲ្យដឹងថា កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងដើម្បីចែករំលែក នូវសេចក្តីស្រឡាញ់ និងភាពកក់ក្តៅដល់កុមារកំព្រារបស់អង្គការ បុរីកុមារអាស៊ី ទួលស្លែង ។ ជាពិសេសគឺចង់លើកទឹកចិត្ត ដល់ក្មេងកុមារកំព្រា ឲ្យខិតខំសិក្សារៀន និងមានអនាគតភ្លឺស្វាងដូចជាកុមារដទៃទៀត។

អ្នកស្រី សុភ័ក្រ បញ្ជាក់ថា “ស្នាមញញឹមរបស់ប្អូនៗ ក្មួយៗ កុមារនៅទីនេះ ពិតជាធ្វើឲ្យនាងខ្ញុំ មានអារម្មណ៍រំភើបសប្បាយរីករាយ និងជាកម្លាំងចិត្តដល់នាងខ្ញុំ និងក្រុមហ៊ុន គ្រួសារកក់ក្តៅ ឲ្យនៅតែបន្តសកម្មភាពសប្បុរសធម៌នេះ”។

លោក សៀម ដានិត ជាប្រធានមណ្ឌលអង្គការ បុរីកុមារអាស៊ី ទួលស្លែង បានលើកឡើងថា អង្គការលោកពិតជាមានសេចក្តីអំណរ សម្រាប់អំពើដ៏សប្បុរស របស់ក្រុមហ៊ុន គ្រួសារកក់ក្តៅ មកដល់កុមារកំព្រា នៅក្នុងអង្គការរបស់លោក។

លោក សៀម ដានិត “ការជួយរបស់ក្រុមហ៊ុននៅថ្ងៃនេះ ពិតជាទុនដ៏ធំសម្រាប់ការអភិវឌ្ឍន៍ នូវទំពំាងស្នងឫស្សី ដែលត្រូវការលូតលាស់ និងប្រកបដោយកម្លាំងចិត្ត”។

គួររំលឹកថា នេះជាកម្មវិធីសប្បុរសធម៌លើកទី៥ របស់គ្រួសារកក់ក្តៅ Online Shop រួមមាន លើកទីមួយ នៅអង្គការផ្ទះបាយកុមារ លើកទី២ អង្គការកុមារនៅស្ទឹងមានជ័យ លើកទី៣ មន្ទីរពេទ្យគន្ធបុប្ផា និងកម្មវិធីសម្អាតបរិស្ថាន៕

វិនិយោគិន វ័យក្មេង ចូលរួមចែករំលែក សេចក្តីស្រឡាញ់ ដល់កុមារកំព្រាកម្ពុជា

វិនិយោគិន វ័យក្មេង ចូលរួមចែករំលែក សេចក្តីស្រឡាញ់ ដល់កុមារកំព្រាកម្ពុជា

វិនិយោគិន វ័យក្មេង ចូលរួមចែករំលែក សេចក្តីស្រឡាញ់ ដល់កុមារកំព្រាកម្ពុជា