ឃាត់ខ្លួនមនុស្ស ១៦នាក់ ពាក់ព័ន្ធ ករណីជួយដូរ និងប្រើប្រាស់ គ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦  ជនសង្ស័យប្រុសស្រីសរុបចំនួន១៦ នាក់ពាក់ព័ន្ធទៅ នឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងគ្រឿងញៀន ៤២កញ្ចប់ (ក្រាមសថ្លា៤១កញ្ចប់, ម្សៅស ១កញ្ចប់) ត្រូវបានសមត្ថកិច្ចជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខ និងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំង ១៦នាក់ នោះរួមមាន ៨នាក់ ត្រូវបានអាវុធហត្ថ ខណ្ឌមានជ័យឃាត់ខ្លួន បានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិព្រែកប្រណាក សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌ស ១៨កញ្ចប់(ធំ០៤កញ្ចប់), ជញ្ជីង ២, ដបជក់ថ្នាំ ៧, ដែកកេះ ១០, ក្រដាសអាលុយមីញ៉ូម ២ដុំ ថង់សម្រាប់ច្រកថ្នាំញៀនរួមទាំងទុយោមួយចំនួន, ព្រមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀត។

មន្រ្តីអាវុធហត្ថ បានបន្តទៀតថា ជនសង្ស័យ៦នាក់ ត្រូវបានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន ដែរនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបន្ទប់ជួលលេខ២៤ ផ្លូវបេតុង ក្រុម៣ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយកន្លែងទៀតស្ថិតនៅ ផ្លូវលេខ៣១៣ ក្រុម៥ ភូមិគោកឃ្លាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមជាមួយវត្ថុតាង ម្សៅក្រាមពណ៌ស៨កញ្ចប់ (ធំ១កញ្ចប់), ម្សៅ ស ១កញ្ចប់, អាវុធខ្លីម៉ាក Beretta 92FS មួយដើម បង់០១, រួមទាំងវត្ថុតាងផ្សេងៗទៀត។ និងជនសង្ស័យ០២នាក់ទៀត ត្រូវបាន អាវុធហត្ថខណ្ឌច្បាអំពៅឃាត់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដកហូតវត្ថុតាង បានរូមមាន ម្សៅក្រាមពណ៌សថ្លា ១៥កញ្ចប់, ម៉ូតូ ០១គ្រឿងនិងវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕

ឃាត់ខ្លួនមនុស្ស ១៦នាក់ ពាក់ព័ន្ធ ករណីជួយដូរ និងប្រើប្រាស់ គ្រឿងញៀន

ឃាត់ខ្លួនមនុស្ស ១៦នាក់ ពាក់ព័ន្ធ ករណីជួយដូរ និងប្រើប្រាស់ គ្រឿងញៀន

ឃាត់ខ្លួនមនុស្ស ១៦នាក់ ពាក់ព័ន្ធ ករណីជួយដូរ និងប្រើប្រាស់ គ្រឿងញៀន

ឃាត់ខ្លួនមនុស្ស ១៦នាក់ ពាក់ព័ន្ធ ករណីជួយដូរ និងប្រើប្រាស់ គ្រឿងញៀន